ឯកឧត្ដម​ អីុ ឈាន បានរលឹកពីអនុស្សាវរីយ៍ដ៏ជូរចត់ជាមួយពុកម៉ែបងខ្មែរ-ឥស្លាម


ឯកឧត្ដម​ អីុ ឈាន បានរលឹកពីអនុស្សាវរីយ៍ដ៏ជូរចត់ជាមួយពុកម៉ែបងខ្មែរ-ឥស្លាម ដែលបានរួមសុខទុក្ខជាមួយគ្នាក្នុងសម័យសង្គ្រាមកន្លងទៅ​ និងបានកោតសរសើរចំពោះភក្តីភាពរបស់ពុកម៉ែបងប្អូនក្នុងការគាំទ្រគណបក្សប្រជាជនកម្ពុជា គាំទ្រសម្តេចតេជោ ហ៊ុន សែន គាំទ្រសន្តិភាព និងភាពសុខ​​ ដុមរមនាដោយមិនមានការរើសអើងជំនឿ និងសាសនាឡើយ ។

ថ្ងៃ០៧មករា១៩៧៩ ជំនឿ និងសាសនានៅកម្ពុជាបានរស់ឡើងវិញទាំងអស់ ពុទ្ធសាសនិកអាចទៅវត្តអារាម ថ្វាយបង្គំព្រះសង្ឃ សាសនិកឥស្លាមក៏អាចថ្វាយបង្គំអល់ឡោះបាន ។

ពុកម៉ែបងប្អូនខ្មែរ-ឥស្លាមខេត្តប៉ៃលិន បានប្តេជ្ញាថានឹងទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៨ ដើម្បីចូលរួមរក្សាសន្តិភាព​ និងការអភិវឌ្ឍបន្តទៀត!

ភូមិបរឌិននៀវ,ថ្ងៃទី១១ខែកក្កដាឆ្នាំ២០១៨