ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ឋមុនីរ័ត្ន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទាន


ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ឋមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី Inguna Dobraja ប្រធានគ្រប់គ្រងការិយាល័យធនាគារពិភពលោកប្រចាំនៅកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានចំនួន ០២ ដែលមានទឹកប្រាក់សរុបចំនួនប្រមាណ ២០០ លានដុល្លារអាមេរិក ដែលរួមមាន៖១) គម្រោងកែលម្អការអប់រំឧត្តមសិក្សា និង ២) គម្រោងគ្រប់គ្រងសម្បត្តិផ្លូវថ្នល់ជំហានទី ២ ជាហិរញ្ញប្បទានបន្ថែម, នៅថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ ២០១៨ វេលាម៉ោង ០៤:០០រសៀល, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។