CPP៖ មេបក្សប្រឆាំង មិនអាចចូល ស្រុកបានឡើយ បើសិនមិនមកទទួល ទោសតាមច្បាប់


ភ្នំពេញ៖ មន្រ្តីនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា កន្លងមកគណបក្សសង្គ្រោះជាតិ បានផ្តល់មេរៀនយ៉ាងជូរចត់ដល់ គណបក្សប្រជាជនកម្ពុជា ដូច្នោះហើយពេលនេះ មិនអាចឲ្យមានប្រវត្តិសាស្រ្ត ច្រំដែលនោះឡើយ ពោលគ្មានការសម្របសម្រួល ផ្នែកនយោបាយណាមួយដល់ បក្សប្រឆាំងដើម្បីបើកផ្លូវឲ្យលោក សមរង្ស៊ីមេដឹកនាំបក្សប្រឆាំង បានចូលស្រុកនោះឡើយអ្វី ដែលអាចជួយបាន នៅពេលនេះ គឺមានតែការមកទទួលខុសត្រូវ ចំពោះមុខច្បាប់តែប៉ុណ្ណោះ ។
ឯកឧត្តម សុខ ឥសាន មន្រ្តីនាំពាក្យគណបក្សប្រជាជន បានមានប្រសាសន៍ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦នេះថា រហូតមកដល់ពេលនេះ គណបក្សប្រជាជនកម្ពុជា នៅតែរក្សាគោលជំហរឹងមាំ ដដែលចំពោះករណីលោក សម រង្ស៊ី មេដឹកនាំគណបក្សសង្គ្រោះជាតិ ពោលគឺគ្មានការសម្របសម្រួលផ្នែក នយោបាយណាមួយឡើយ ព្រោះបើសិនជាមានការសម្របសម្រួលណាមួយនោះ គឺដូចជាយកវប្បធម៌និទណ្ឌភាព មកអនុវត្តយ៉ាងដូច្នោះដែរ ខណៈដែលបច្ចុប្បន្ន រាជរដ្ឋាភិបាលប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការលុបបំបាត់នូវវប្បធម៌ និទណ្ឌភាព ។
ឆ្លើយនិងសំនួរដែលបានសួរថា តើអាចទៅរួចទេនៅពេល ជិតបោះឆ្នោត គណបក្សទាំងពីរ អាចមានការសម្របសម្រួល ផ្នែកនយោបាយណាមួយ សម្រាប់បើកផ្លូវឲ្យលោក សម រង្ស៊ី បានចូលស្រុក ដើម្បីចូលរួមការបោះឆ្នោតនោះ ដូចពេលកន្លងទៅដែរឬទេ ? ត្រូវបានឯកឧត្តម សុខ ឥសានបានមាន ប្រសាសន៍យ៉ាងដូច្នោះថា “ខ្ញុំគ្មានសុទិដ្ឋិនិយមដូច ពេលកន្លងទៅនោះទេ ព្រោះពេលកន្លងមេបក្ស ប្រឆាំងបានផ្តល់មេរៀន និងបទពិសោធន៍យ៉ាងជូចត់ដល់ គណបក្សប្រជាជនកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាល ដូច្នោះគ្មានការសម្របសម្រួល ផ្នែកនយោបាយណាមយយនោះទេ” ។
ដោយឡែកពាក់ពាក់ជាមួយ និងវប្បធម៌សន្ទនារវាង គណបក្សទាំងពីរវិញត្រូវ បានឯកឧត្តម សុខ ឥសាន បញ្ជាក់ថា ចំពោះវប្បធម៌សន្ទនារវាង កនបក្សទាំងពីររហូតមកដល់ ពេលនេះ គឺត្រូវបានផ្អាកមួយរយៈសិន ប៉ុន្តែយ៉ាងណាក៏ដោយនៅពេល ដែលតុលាការអនុវត្តនិតិវិធី ដោះស្រាយបញ្ហាជនល្មើសច្បាប់ មួយចំនួនរបស់គណបក្សប្រឆាំង រួចរាល់ហើយនោះ គណ បក្ស ប្រជាជនកម្ពុជានិងពិចារណា នូវការអនុវត្តជំរុញឲ្យមាន វប្បធម៌សន្ទនាឡើងវិញ ។