ឯកឧត្តម អ៊ូច ភា បានថ្លែង នូវការកើតសរសើរដោយស្មោះចំពោះថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋាន និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ ចូលរួម និងគាំទ្រយ៉ាងសកម្ម ដល់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន


ឯកឧត្តម អ៊ូច ភា អភិបាលនៃគណអភិបាលខេត្ត និងជាប្រធាន គណកម្មាធិការប្រយុទ្ធប្រឆាំង គ្រឿងញៀនខេត្តតាកែវ លោកជំទាវ ឈឹម សិទ្ធិបុណ្យរិទ្ធ អគ្គលេខាធិការរង នៃអាជ្ញាធរ ជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន និងមានការអញ្ជើញចូលរួម ពីប្រធានលេខាធិការដ្ឋានគណកម្មាធិការ ត្រួតពិនិត្រគ្រឿង ញៀនខេត្ត ក្រុង ស្រុក កងកំលាំងបីប្រភេទ យុវជនកាយរិទ្ធ កាកបាទក្រហម លោកគ្រូ អ្នកគ្រូ ប្រជាពលរដ្ឋ សិស្ស និស្សិត និងអ្នកពាក់ព័ន្ធ ចំនួន៤១៤នាក់ ដែលបានប្រារព្ធធ្វើ ឡើងនៅសាលមហាស្រពខេត្ត នាព្រឹកថ្ងៃព្រហស្បតិ៍១៥រោជ ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨។
ឯកឧត្តម អ៊ូច ភា អភិបាលប្រធានគណកម្មាធិការ ត្រួតពិនិត្យ គ្រឿងញៀនខេត្តតាកែវ បានមាន ប្រសាសន៍ថា ដោយបានថ្លែង នូវការកើតសរសើរដោយស្មោះចំពោះថ្នាក់ដឹកនាំ អាជ្ញាធរមូល ដ្ឋាន និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់ អាវុធគ្រប់ប្រភេទ នៅគ្រប់ស្ថាប័ន អង្គភាពរបស់ ខេត្តទាំងអស់ ក៏ដូចជាបណ្តាអង្គការដៃគូ វិស័យសាសនា វិស័យឯកជន និងសប្បុរសជននានា ដែលបានចូលរួម និងគាំទ្រយ៉ាងសកម្ម ដល់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនតាមតួនាទី និងភារ កិច្ចរៀងៗខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបង្ការ និងទប់ស្កាត់រាល់បញ្ហា ដែលមានការពាក់ព័ន្ធនឹងគ្រឿងញៀន ពិសេសក្នុងដំណើរការអនុវត្តផែនការយុទ្ធនាការ ប្រយុទ្ធ ប្រឆាំងគ្រឿងញៀនខុសច្បាប់ទាំង ៣ ដំណាក់កាលរបស់ រាជរដ្ឋាភិបាលដែលបាន និងកំពុង អនុវត្តស្របពាក្យស្លោក ចូលរួមទាំងអស់គ្នាដើម្បីជីវិត និងសហគមន៍យើង គ្មានគ្រឿង ញៀន ដ៏មាន តម្លៃ និងមានសារៈសំខាន់៕