លោកជំទាវ អាន ផល្លា ជាពិសី បានដឹកនាំក្រុមការងារចុះដាក់ដាំបង្គោលភ្លើងអំពូលសឡា ដើម្បីបំភ្លឺផ្លូវ ចំនួន ០៤ដើម តបតាមការសំណូមពររបស់ប្រជាពលរដ្ឋរស់នៅក្រុម៥ ភូមិទួលគោក សង្កាត់ទួលសង្កែទី១


នាល្ងាចថ្ងៃអាទិត្យ ០៣កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ ដោយអនុវត្តតាមប្រសាសន៍ដឹកនាំរបស់ឯកឧត្តម ជា ពិសី អភិបាលខណ្ឌប្ញស្សីកែវ, លោកជំទាវ អាន ផល្លា ជាពិសី បានដឹកនាំក្រុមការងារចុះដាក់ដាំបង្គោលភ្លើងអំពូលសឡា (Solar LED) ដើម្បីបំភ្លឺផ្លូវ ចំនួន ០៤ដើម តបតាមការសំណូមពររបស់ប្រជាពលរដ្ឋរស់នៅក្រុម៥ ភូមិទួលគោក សង្កាត់ទួលសង្កែទី១។ សូមបញ្ជាក់ផងដែរថា អំពូលភ្លើងសឡា និងបង្គោលភ្លើងខាងលើ ឧបត្ថម្ភដោយគណបក្សប្រជាជនកម្ពុជា ខណ្ឌប្ញស្សីកែវ។
សូមគោរពជូនជ្រាបជាសេចក្តីរាយការណ៍។