កម្ពុជាបន្តវិធានការណ៍ប្រឆាំងជម្ងឺហ្ស៊ីកា


Zika 06 09 16 2 copy

     កម្ពុជាបានបន្តពង្រឹងវិធានការណ៍រារាំង ការចម្លងជម្ងឺហ្ស៊ីកាគ្រា ដែលបណ្តាប្រទេសមួយចំនួន នៅក្នុងអាស៊ាន កំពុងជួបប្រទះ ។ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង នៅថ្ងៃទី៥ ខែកញ្ញានេះ បានចុះត្រួតពិនិត្យវិធាន ការបង្ការជម្ងឹហ្ស៊ីកានៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងសៀមរាប ។

     ជម្ងឺហ្ស៊ីកា គឺជាជម្ងឺឆ្លងតាមរយៈមូសខ្លាខាំ ដែលជាប្រភេទមូសបង្កអោយមានជម្ងឺគ្រុនឈាម ។ ក្រសួងសុខាភិបាលបានថ្លែងថា ចំពោះអ្នកដែលរងនឹងជម្ងឺហ្ស៊ីកា រោគសញ្ញាមានលក្ខណៈស្រដៀងនឹងជម្ងឺគ្រុនឈាមដែរ ដូចជាគ្រុនក្តៅ ឈឺក្បាល មានកន្ទួល ក្រហម លើស្បែក ក្រហមភ្នែក និងឈឺសន្លាក់ជាដើម ។ កម្ពុជាមិនមានអ្នក រងជម្ងឺហ្ស៊ីកានៅក្នុងឆ្នាំ ២០១៦នេះទេ បើទោះបីជាបណ្តាប្រទេសក្នុងអាស៊ីមួយចំនួន កំពុងជួបប្រទះនោះក្តី ប៉ុន្តែ កម្ពុជាធ្លាប់មានអ្នករងជម្ងឺនេះ ៧ករណី រវាងពីឆ្នាំ២០០៧ ដល់ ឆ្នាំ២០១០ ។

     ក្រសួងសុខាភិបាលបញ្ជាក់ថា ភាគច្រើនអ្នករងជម្ងឺនេះ នឹងជាសះស្បើយឡើងវិញ ក្នុងអម្លុងពេលឋ ២ទៅ ៧ថ្ងៃ និងអត្រាស្លាប់មានកម្រិតតិចតួចណាស់ ។ នៅវេលាចុងក្រោយនេះ ករណីអ្នកកើតជម្ងឺហ្ស៊ីកានេះ មានភាគច្រើនបានកើតឡើងក្នុងប្រទេសសឹង្ហបុរី ដោយតួលេខចុងក្រោយមានមនុស្សយ៉ាងហោចណាស់ ១៨៩នាក់ បានកើតជម្ងឺនេះ ។ ប្រទេសដទៃទៀតនៅទ្វីបអាស៊ី ដូចជាឥណ្ឌា ចិន ហ្វីលីពីន ឥណ្ឌូណេស៊ី វៀតណាម ប៉ាគីស្ថាន និងបង់ក្លាដេស្ហ ក៏មានមនុស្សបានរងនឹងជម្ងឺហ្ស៊ី កានេះផងដែរ ។

     ក្រសួងសុខាភិបាលបានអំពាវនាវឱ្យប្រជាជនកម្ពុជា ក្នុងស្រុកប្រុងប្រយ័ត្នអនុវត្តវិធានការទប់ស្កាត់ និងអំពាវនាវឱ្យអ្នកដែលធ្វើដំណើរទៅប្រទេសតំបន់អាហ្វ្រិក… អាមេរិកខាងត្បូង និងអាមេរិកកណ្តាល ដែលកំពុងមានករណីហ្ស៊ីកា ជាពិសេសស្ត្រីមានផ្ទៃពោះ ត្រូវប្រុងប្រយ័ត្នការពារកុំឱ្យមានមូសខ្លាខាំនោះឡើយ ។

Zika 06 09 16 3 copy  Zika 06 09 16 4 copy

Zika 06 09 16 5 copy  Zika 06 09 16 6 copy