អនុវត្តន៍កំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តយន្ដការបង្ខិតសេវាឱ្យគៀកជិត និងមានប្រសិទ្ធភាពជូនប្រជាពលរដ្ឋ ចូលរួមកាត់បន្ថយចំណាយ និងពេលវេលារបស់បងប្អូន


នៅថ្ងៃអាទិត្យទី១៥ ខែកក្កដា​ ឆ្នាំ២០១៨ នេះ​ឯកឧត្តម​ ឡុង​ ឌីម៉ង់​ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ​ ​បានដឹកនាំសហការី​ សហការជាមួយ អង្គភាពអភិវឌ្ឍន៍ធនធានមនុស្សកូរ៉េប្រចាំទីក្រុងថេហ្គូ ចុះផ្ដល់សេវាបន្ដសុពលភាពលិខិតឆ្លងដែនដោយឥតគិតថ្លៃ ប្រឹក្សាយោបល់ផ្នែកច្បាប់ការងារ និងផ្សព្វផ្សាយកម្មវិធីវិលត្រឡប់វិញក្រោយចប់អាណត្តិការងារ នៅអង្គភាពអភិវឌ្ឍន៍ធនធានមនុស្សកូរ៉េប្រចាំទីក្រុងថេហ្គូ​ជូនប្រជាពលរដ្ឋ បានចំនួន​ ១៦០នាក់។

ក្រុមការងារស្ថានទូតពេញចិត្តនឹងបំពេញការងារដើម្បីបងប្អូនខ្មែរជានិច្ចទោះថ្ងៃសម្រាកចុងសប្ដាហ៍។