លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានចុះជួបសំណេះសំណាល និងសួរសុខទុក្ខ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា នៅឃុំសង្កែរ ស្រុករំដួល ខេត្តស្វាយរៀង


លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អ្នកតំណាងរាស្រ្តមណ្ឌលស្វាយរៀង បានចុះជួបសំណេះសំណាល និងសួរសុខទុក្ខ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា នៅឃុំសង្កែរ ស្រុករំដួល ខេត្តស្វាយរៀង ព្រឹកថ្ងៃច័ន្ទ ៤កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៦. ខែកក្កដា ឆ្នាំ២០១៨ ។

ឆ្លៀតក្នុងឱកាសនោះលោកជំទាវកិត្តិសង្គហបណ្ឌិត បានពាំនាំនូវការផ្តាំផ្ញើរនូវការសាកសួរសុខទុក្ខ ពីសំណាក់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់អង្គពិធី និងបានលើកឡើងពីប្រសាសន៍របស់សម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានថ្លែង ក្នុងពិធីខួបអនុស្សាវរីយ៍លើកទី៦៧ឆ្នាំ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងបើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតំណាងរាស្ត្រអាណត្តិទី៦ នៅកោះពេជ្រ កាលពីថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ២០១៨ និងបានរំលឹកអំពីព្រឹត្តិការណ៍ កាលពីទី១៥ ខែកក្កដា ឆ្នាំ២០១៨ អបអរសាទរខួប ១០ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌ ពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០១៨) និងខួប ១ឆ្នាំនៃការដាក់បញ្ចូលតំបន់ នៃប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក (៨ កក្កដា ២០១៧-៨ កក្កដា ២០១៨) ដោយមានការចូលរួមគាំទ្រ ទាំងភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិយ៉ាងច្រើនកុះករ។

មុននឹងបញ្ចប់ក៏មានការណែនាំ និងបង្រៀនគូសសន្លឹកឆ្នោតដល់ សមាជិក សមាជិកាដែលបានចូលរួមក្នុង កម្មវិធីទាំងអស់គ្នាផងដែរ។