លោក​ជំទាវ​ បាន​ ស្រីមុំ អ្នក​តំណាង​រាស្រ្ត​មណ្ឌល​ប៉ៃលិន​បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ពុក​ម៉ែ​បងប្អូន​ប្រជា​ពលរដ្ឋ​ដើម្បី​ផ្សព្វ​ផ្សាយ​ពី​គោលនយោបាយ​បក្ស​និង​បង្រៀន​អំពី​ការ​គូស​សន្លឹក​ឆ្នោត​


នៅ​សល់​តែ​១៤ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ដល់​ថ្ងៃ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិកាល​ទី៦ហើយ​ ត្រៀម​ខ្លួន​ហើយ​នៅ?

ថ្ងៃអាទិត្យ ៣កើត ខែទុតិយាសាធ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨​ លោក​ជំទាវ​ បាន​ ស្រីមុំ​ អ្នក​តំណាង​រាស្រ្ត​មណ្ឌល​ប៉ៃលិន​បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ពុក​ម៉ែ​បងប្អូន​ប្រជា​ពលរដ្ឋ​ដើម្បី​ផ្សព្វ​ផ្សាយ​ពី​គោលនយោបាយ​បក្ស​និង​បង្រៀន​អំពី​ការ​គូស​សន្លឹក​ឆ្នោត​អោយ​បាន​ល្អ​ត្រឹមត្រូវ​ទៅ​កាន់​ពុក​ម៉ែ​បងប្អូន​ប្រជា​ពលរដ្ឋ នៅ​សង្កាត់​អូរតាវ៉ៅ​ក្រុង​ប៉ៃលិន​ ខេត្តប៉ៃលិន៕