អភិបាលខេត្តស្ទឹងត្រែង បាននាំយកទៀនព្រះវស្សា និងទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃគង់នៅវត្តចំនួន៤ ក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង


នៅព្រឹកថ្ងៃចន្ទ ៤កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨នេះ ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង ព្រមទាំងមន្ត្រីរាជការ ពុទ្ធបរិស័ទ បាននាំយកទៀនព្រះវស្សា បច្ច័យ និងទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃគង់នៅវត្តចំនួន៤ រួមមានវត្តច្រប់ វត្តក្បាលរមាស វត្តស្រែស្រណុក និងវត្តក្របីជ្រុំ ស្ថិតក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង ដោយវត្តនីមួយៗមាន ទៀនព្រះវស្សា បច្ច័យចំនួន១,២៩០,០០០រៀល និងទេយ្យវត្ថុផ្សេងៗទៀត ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់បុព្វការីជន ញាតិការទាំងប្រាំពីរសណ្តាន ដែលបានចែកឋានទៅ និងដើម្បីប្រតិបត្តិតាមបញ្ញត្តិព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ៕