យុទ្ធនាការសំណេះសំណាល និងចុះឃោសនារបស់គណៈចលនាសាសនិកឥស្លាម ដើម្បីស្វែងរកសម្លេងឆ្នោត ទូទាំងប្រទេសបានមកដល់ខេត្តតាកែវ


លោក ម៉ាន សុក្រី មានប្រសាសន៍ថា គណៈបក្សប្រជាជនកម្ពុជាបានដឹកនាំប្រទេសជាតិទទួលបាននូវសុខសន្តិភាពបានរយៈពេលជិត៤០ឆ្នាំដោយសារមានប្រជាពលរដ្ឋគាំទ្រយ៉ាងច្រើនលើសលុបមានគោលនយោបាយដឹកនាំត្រឹមត្រូវនិងធ្វើអ្វីៗដើម្បីប្រយោជន៍ជាតិនិងប្រជាជន។

លោក ម៉ាន សុក្រី លោក អូស្មាន ហាស្សាន់ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និង ជាប្រធានគណៈចលនាសាសនិកឥស្លាម បានលើកឡើងក្នុងឱកាសអញ្ចើញចុះសំណេះសំណាល ឃោសនាស្វែងរកការគាំទ្រពីប្រជាពលរដ្ឋនិងផ្សព្វផ្សាយគោលនយោបាយ របស់ គណបក្សប្រជាជនកម្ពុជា ជាមួយថ្នាក់ដឹកនាំគណៈចលនាសាសនិកឥស្លាមខេត្តតាកែវ សកម្មជនគណបក្សប្រជាជនកម្ពុជា និង បងប្អូនខ្មែរឥស្លាមនៅភូមិត្រពាំងលើកឃុំស្មោងស្រុកទ្រាំង និងភូមិសំរោង ឃុំរមេញស្រុកកោះអណ្ដែត ខេត្តតាកែវនាថ្ងៃទី១៦កក្កដា ២០១៨។ លោក បានបន្តថា គណៈបក្សប្រជាជនកម្ពុជាដែលមានសម្ដេចតេជោហ៊ុនសែនជាប្រមុខដ៍ឆ្នើមបានដឹកនាំប្រទេសជាតិមានសុខសន្តិភាព អស់រយៈពេលជាង ៤០ឆ្នាំកន្លងមកមានការគាំទ្រយ៉ាងពេញទំហឹង និងកក់ក្ដៅពីប្រជាពលរដ្ឋកម្ពុជាគ្រប់ស្រទាប់វណ្ណៈយ៉ាងច្រើនលើសលុប មានវ័យចំណាស់ខាង នយោបាយ អាយុកាលយូរអង្វែងជាងរបបដឹកនាំមុនៗចាត់ទុក ជាប្រវត្តិសាស្រ្តជាតិនិងពិភពលោក ។ គណៈបក្សប្រជាជនកម្ពុជាជាស្នូលនៃការបង្រួបបង្រួមជាតិដែលបានស្វែងរកសន្តិភាពជូនជាតិមានតុភូមិនិងប្រជាជន។សម្ដេចតេជោហ៊ុនសែនមានឆន្ទះពិតប្រាកដបំរើជាតិសាសនាព្រះមហាក្សត្របំរើប្រជាពលរដ្ឋ ចេះគិតគូរពីសុខទុក្ខប្រជាពលរដ្ឋគ្រប់កាលៈទេសៈស្រលាញ់ជាតិសន្តិភាពនិងប្រជាជន។
គណបក្សប្រជាជនកម្ពុជាបានដឹកនាំ រំដោះប្រទេសជាតិនិងប្រជាជនឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត ឈាន ទៅរកត្រើយសុខសន្តិភាពស្ថិតស្ថិរនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យដូចបច្ចុប្បន្ននេះ ។ លោក ម៉ាន សុគ្រី បានជំរាបថា គោលនយោបាយ១១ខរបស់គណៈបក្សប្រជាជនកម្ពុជាដែលបានប្រកាសដោយសម្ដេចតេជោហ៊ុនសែនប្រធានគណៈបក្សប្រជាជនកម្ពុជាសម្រាប់ការកសាងនិងការពារមាតុភូមិឆ្នាំ ២០១៨-២០២៣ នឹងបានផ្ដល់ផលប្រយោជន៍កាន់តែច្រើនឡើងថែមទៀតសម្រាប់ប្រជាពលរដ្ឋទូទៅនិងសហគមន៍ឥស្លាមនៅកម្ពុជា។ លោកបានអំពាវនាវដល់សាសនិកឥស្លាមទាំងអស់អញ្ចើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នានៅថ្ងៃទី២៩កក្ដដា២០១៨ជូនគណៈបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី២០ក្នុងបញ្ជីបោះឆ្នោត(គជប)ដើម្បីសុខដុមរមនាសាសនាទាំងអស់នៅកម្ពុជានិងផលប្រយោជន៍បន្តការអភិវឌ្ឍសហគមន៍ឥស្លាមនៅកម្ពុជា។