មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បានបើកទ្វារសំណង់បញ្ចូលទឹកនៃប្រព័ន្ធធារាសាស្ត្រ វ៉ៃកូ


ឆក់យកឱកាសដែលទឹកទន្លេតូចរកាកោង កំពុងមានការកើនឡើងជាបន្តបន្ទាប់ នាព្រឹកថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០១៨ នេះ មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បានបើកទ្វារសំណង់បញ្ចូលទឹកនៃប្រព័ន្ធធារាសាស្ត្រ វ៉ៃកូ ដើម្បីទាញទឹកយកទៅចែកចាយបន្តតាមព្រែកជីកវ៉ៃកូ ប្រឡាយមេទី ១ និងទី ២ ទៅកាន់តំបន់ដែលកំពុងមានតម្រូវការទឹកនៅក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។