ឯកឧត្តម មាស សុភា និងឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរជួបសំណេះសំណាល និងបង្ហាញខ្លូនបេក្ខជនឈ្មោះបោះឆ្នោតជ្រើសតាំងតំណាង នីតិកាលទី៦ ជាមួយគណបក្សស្រុកក្រុមការងារចុះជួយឃុំទាំង៥


ខេត្តព្រះវិហារ៖នៅព្រឹកថ្ងៃទី១៦ កក្កដា ២០១៨ នេះនៅវត្តសុវណ្ណរតនៈ ឋិតនៅភូមិអូរទ្រលោក ឃុំរមទម ស្រុករវៀង ឯកឧត្តម មាស សុភា សមាជិកអចន្ត្រៃ យ៍គណៈកម្មាធិការកណ្តាលគណបក្ស ប្រជាជនកម្ពុជា ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តព្រះវិហារ និងជាបេក្ខជនពេញសិទ្ធឈរបោះឆ្នោតជ្រើស តាំងតំណាងរាស្រ្តនីតិកាលទី ៦ មណ្ឌលព្រះវិហារ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជា ជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ ឯកឧត្តម ឡុង សុវណ្ណ សមាជិកគណៈ កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានគណៈកម្មាធិការគណបក្ស ប្រជាជនកម្ពុជាខេត្តព្រះវិហារ ឯកឧត្តម លោកជំទាវ បេក្ខជន និងក្រុម ការងារចុះជួយស្រុក និងឃុំបានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរជួបសំណេះសំណាល និងបង្ហាញខ្លូនបេក្ខជនឈ្មោះបោះឆ្នោតជ្រើសតាំងតំណាង នីតិកាលទី៦ ជាមួយគណបក្សស្រុកក្រុមការងារចុះជួយឃុំទាំង៥ គណបក្សឃុំ ភ្ងាក់ងារគណបក្ស ក្រុមឃោស និក គ២៧៨ ស្រុក សមាគមនារី និងប្រធានក្រុមបក្ស សាខាបក្ស ចំនួន ១,១០០ នាក់ និងបានអោយគូសសន្លឹកឆ្នោតសាកល្បង។

នៅក្នុងឱកាសនោះដែរឯកឧត្តមបានផ្សព្វផ្សាយពីគោលនយោបាយរបស់គណបក្ស លេខរៀងគណបក្ស របៀបគូសសន្លឹកឆ្នោត និងបានអំពាវនាវជូនសមាជិក សមាជិកា អោយទៅបោះឆ្នោត និងគៀរគរសមាជិកបោះឆ្នោតជូនគណ បក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី ២០ ជៀសវាងចាញ់បោកការឃោស នារបស់ជនអគតិមួយចំនួន។
-បោះឆ្នោតជូនគណបក្ស ប្រជាជនកម្ពុជា គឺបន្តបានការអភិវឌ្ឍន៍ និងសុខសន្តិ ភាព។
-គាំទ្រសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជានាយករដ្ឋមន្ត្រី នៅអាណ្តិបន្តៗទៀត។