សម្តេចចៅហ្វាវាំងគង់ សំអុលបានថ្លែងថាៈសន្តិភាពបានផ្តល់ឱកាសអោយយើងអភិវឌ្ឍន៍ប្រទេសមាន ការរីកចំរើនលើគ្រប់វិស័យដល់បច្ចុប្បន្ននេះ


កំពង់ឆ្នាំងៈ សម្តេចចៅហ្វាវាំងគង់ សំអុល សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជា
ជនកម្ពុជា និង ជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយ ខេត្តកំពង់ឆ្នាំង បានថ្លែងថាៈគណបក្សប្រជាជនកម្ពជា បានរំដោះប្រជាពលរដ្ឋចេញពួកប្រល័យពូជសាសន៍ ប៉ុល ពត ចាប់ផ្តើមកសាងប្រទេសតាំងពីបាតដៃទទេ ហើយចុងក្រោយនេះ
ដោយសារនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោហ៊ុន សែន បានធ្វើប្រទេសជាតិមានសន្តិភាពពេញលេញ ហើយសម្តេចតេជោបានបន្តដឹកនាំប្រទេសអោយមានការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យដល់បច្ចុប្បន្ននេះ។

សម្តេចចៅហ្វាវាំងបានថ្លែងបែបនេះ នៅព្រឹកថ្ងៃទីី១៦ខែកក្កដា ឆ្នាំ២០១៨ក្នុងពិធីជួបសំណេះ
សំណាលជាមួយ គ្រួសារបក្សចំនួន២៥០នាក់ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំឆ្នុកទ្រូស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីក្រុមការងារថ្នាក់កណ្តាល ខេត្ត ស្រុក ឃុំ ចូលរួមផងដែរ។

សម្តេចចៅហ្វាវាំងក៏បានផ្តាំផ្ញើអោយ សមាជិកបក្សត្រូវចូលរួមបំពេញកាតព្វកិច្ចរបស់ខ្លួនដោយរៀបចំឯកសារដែលគ.ជ.ប បានកំណត់ហើយអញ្ជើញ បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនិតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ អោយបាន
គ្រប់គ្នាៗគឺបោះឆ្នោតជូនគណបក្ស ប្រជាជនកម្ពុជាមានលេខរៀងទី២០ បន្តគាំទ្របេក្ខភាព សម្តេចតេជោហ៊ុន សែន ជានាយករដ្ឋមន្រ្តី ដើម្បីបន្តថែរក្សាសន្តិភាព ស្ថេរភាពនយោបាយ និង បន្តអភិវឌ្ឍន៍ប្រទេសអោយកាន់តែទទួលបានសមិទ្ធផលថ្មីថែមទៀត។