ឯកឧត្តម​ ម៉ៅ​ ភិរុណ​ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការផ្លូវបេតុងចំនួន​ ៨ខ្សែ ក្រុងតាខ្មៅ


នាព្រឹកថ្ងៃអង្គារ ៥កើត ខែទុតិយាសាឍ ឆ្នាំច​ សំរិទ្ធស័ក​ ព.ស.​ ២៥៦២​ ត្រូវនឹងថ្ងៃទី១៧ខែកក្កដា ឆ្នាំ២០១៨​ នៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ មានរៀបចំ​ពិធី​សម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការផ្លូវបេតុងចំនួន​ ៨ខ្សែ​ ប្រវែង​ ៣៨៨៥ម៉ែត្រ​ ផ្លូវកៅស៊ូ​ AC ចំនួន​ ១ខ្សែ​ ប្រវែង​ ៣៤០​ម៉ែត្រនិងលូប្រវែង​ ៥០០ម៉ែត្រ​ នៅភូមិថ្មី ភូមិថ្មី១​ ភូមិថ្មី២​ ភូមិព្រែកសំរោង​ ភូមិព្រែកសំរោង១​ ​ភូមិព្រែកសំរោង២​ ភូមិព្រែកសំរោង៣​ និងភូមិតាខ្មៅ សង្កាត់តាខ្មៅ​ ក្រុងតាខ្មៅ ខេត្តកណ្តាលក្រោមអធិបតីភាព​ ឯកឧត្តម​ ម៉ៅ​ ភិរុណ​ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល​ ដោយមានការចូលរួមពីមន្ត្រីរាជការ​ និងប្រជាពលរដ្ឋ​ ជាង​ ២០០០​នាក់។