ប្រជាកសិករកំពុងសម្រុកបូមទឹកបញ្ចូលស្រែ ខណៈទឹកដែលទាញយកពីការហក់ឡើងនៃទឹកទន្លេតូចរកាកោង


ប្រជាកសិករកំពុងសម្រុកបូមទឹកបញ្ចូលស្រែ ខណៈទឹកដែលទាញយកពីការហក់ឡើងនៃទឹកទន្លេតូចរកាកោង បានទៅដល់គោលដៅខ្វះទឹកនៅក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។

គួររំលឹកផងដែរថា ខណៈទឹកទន្លេតូចរកាកោងកំពុងមានការកើនឡើងជាបន្តបន្ទាប់ មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បានឆក់យកឱកាសនេះ បើកទ្វារសំណង់បញ្ចូលទឹកនៃប្រព័ន្ធធារាសាស្ត្រ វ៉ៃកូ ដើម្បីទាញទឹកយកទៅចែកចាយបន្តតាមព្រែកជីក ប្រឡាយមេទី ១ និងទី ២ ទៅកាន់តំបន់ដែលកំពុងមានតម្រូវការទឹកនៅក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។