សម្តេចចៅហ្វាវាំងគង់ សំអុល បានថ្លែងថាៈបោះ ឆ្នោតជូនគណបក្សប្រជាជនគឹមានសន្តិភាព និងការអភិវឌ្ឍសំរាប់គ្រួសារអ្នកនិងប្រទេសជាតិ


កំពង់ឆ្នាំងៈ សម្តេចចៅហ្វាវាំងគង់ សំអុលសមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា និង ជាប្រធានក្រុម
ការងារថ្នាក់កណ្តាល ចុះជួយខេត្តកំពង់ឆ្នាំង
បានថ្លែងថាៈបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា គឺគាំទ្របេក្ខភាពសម្តេចតេជោ ហ៊ុន សែនជានាយករដ្ឋមន្រ្តីនិតិកាលទី៦និងនិតិកាលក្រោយ
ៗបន្តទៀត ដើម្បីសម្តេចបន្តដឹកនាំប្រទេសអោយមានសុខសន្តិភាពស្ថេរភាពនយោបាយនិងមានការអភិវឌ្ឍគ្រួសារនិងប្រទេសជាតិកាន់តែមានការរីកចំរើននិងទទួលបានសមិទ្ធផលថ្មីៗថែមទៀត ។

សម្តេចបានថ្លែងបែបនេះនាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ
២០១៧នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងក្នុងពិធីជួបសំណេះសំណាលជាមួយសមាជិកបក្សឃុំលង្វែកសរុបចំនួន៣៧៦នាក់ដោយមានការចូលរួមពីឯកឧត្តមទេសរដ្ឋមន្រ្តីគុយ សុផល ឯកឧត្តមឧកញ៉ាកុយ សុវណ្ណ ព្រមទាំងឯកឧត្តមលោកជំទាវលោកលោកស្រីក្រុមការងារថ្នាក់កណ្តាល ខេត្តស្រុក ឃុំ ផងដែរ។

សម្តេចចៅហ្វាវាំងក៏បានអំពាវនាវអោយប្រជាពល
រដ្ឋកុំអោយចាញ់បោកឧបាយកលជនអកតិ ក្នុងគោលបំណងចង់បំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និង សន្តិភាពនៅកម្ពុជា បម្រើតែមហិច្ឆិតាពួកបរទស ។ សម្តេចបានលើកឡើងអំពីគោល
នយោបាយរបស់គណបក្សប្រជាជនកម្ពុជាសំខាន់មិនដែកចេះសន្យាគឺធ្វើតែម្តង។

សម្តេចបានក៏បានផ្តាំផ្ញើដល់ ប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតគ្រប់ៗគ្នា នៅថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៨ ខាងមុខនេះជូនគណបក្សប្រជាជនកម្ពុជា ដែលមានលំដាប់លេខរៀងទី២០ មានរូបទេវតាបាចផ្កា គឺធានាបានសុខសន្តិភាព ព្រោះសុខសន្តិភាពជាមូលដ្ឋានគ្រឹះដល់ការអភិវឌ្ឍគ្រួសារនិងសង្គមជាតិកាន់តែរីកចំរើនថែមទៀត៕