លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញអុធធូបបួងសួងនៅទីអាស្រមព្រះអង្គឈើខ្មៅបីដើម វត្តស្វាយជ្រំ និងលោកតាគង់ យាយដើម ខេត្តស្វាយរៀង


លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមននារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ រួមជាមួយ ឯកត្តម លោកជំទាវ លោក លោកស្រី បានអញ្ជើញអុធធូបបួងសួង និងឧទ្ទិសថ្វាយគ្រឿងសក្ការៈបូជាដល់ នៅទីអាស្រមព្រះអង្គឈើខ្មៅបីដើម បារមីវត្តស្វាយជ្រំ និងបារមីអាស្រមលោកតាគង់ យាយដើម ខេត្តស្វាយរៀង រសៀលថ្ងៃអង្គារ៍ ៥កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ ។
ការរៀបចំពិធីនេះឡើង គឺដើម្បីអបអរសាទរ ខួប១០ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទព្រះវិហា និងខួប១ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌ ពិភពលោក ក៏ដូចជាការរំលឹកដឹងគុណដល់អតីតព្រះមហាក្សត្រ បុព្វបុរស ម្ចាស់ទឹក ម្ចាស់ដី ដូនតា ដែលបានកសាង ប្រាសាទបុរាណ និងបានកំណត់យក ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ នៅទូទាំង ២៥រាជធានី ខេត្តបានសម្រាប់រៀបចំពិធី និងរំលឹកនូវការដឹងគុណនេះ ។
សូមបារមីវត្ថុសក្តិសិទ្ធិទាំងងស់ក្នុងលោក តាមជួយឃុំគ្រង បីបាច់ថែរក្សាដល់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងក្រុមគ្រួសារ និងប្រជាពលរដ្ឋទូទាំង ព្រះរាជាណាចក្រកម្ពុជា សូមជួបតែនូវពុទ្ធពរ ទាំង ៥ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ បដិភានៈ កុំបីឃ្លៀងឃ្លាតឡើយ៕