អភិបាលខេត្តកណ្តាល អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការផ្លូវបេតុងចំនួន​ ១៧ខ្សែ​ ក្នុងក្រុងតាខ្មៅ


នាព្រឹកថ្ងៃពុធ ៦កើត ខែទុតិយាសាឍ ឆ្នាំច​ សំរិទ្ធស័ក​ ព.ស.​ ២៥៦២​ ត្រូវនឹងថ្ងៃទី១៨​ ខែកក្កដា ឆ្នាំ២០១៨​ នៅសង្កាត់តាក្តុល ក្រុងតាខ្មៅ មានរៀបចំ​ពិធី​សម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការផ្លូវបេតុងចំនួន​ ១៧ខ្សែ​ ប្រវែង​ ៤៣១១ម៉ែត្រ​ នៅភូមិព្រែកឡុង​ ភូមិតាក្តុល​ និងភូមិតាក្តុលត្បូង​ សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាលក្រោមអធិបតីភាព​ ឯកឧត្តម​ ម៉ៅ​ ភិរុណ​ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល​ ដោយមានការចូលរួមពីមន្ត្រីរាជការ​ និងប្រជាពលរដ្ឋ​ ជាង​ ១៧០០​នាក់។