ផ្លូវដីសក្រាលគ្រួសក្រហមប្រវែង ២៤០០ម៉ែត្រ ដែលជាគម្រោងមូលនិធិឃុំឆ្នាំ២០១៧ ក្នុងភូមិប្រីយ៍១ និងភូមិប្រីយ៍២ ឃុំប្រីយ៍ ស្រុកស្រីស្នំ បានសាងសង់រួចរាល់


នៅថ្ងៃអង្គារ៥កើត ខែទុតិយាសាឍឆ្នាំច សំរឹទ្ធិស័ក គស២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ ក្រុមការងារទីចាត់ការផែនការនិងវិនិយោគ សាលាខេត្ត បានចូលរួមបិទគម្រោងជួសជុលផ្លូវដីស ក្រាលគ្រួសក្រហមប្រវែង២៤០០ម គម្រោងមូលនិធិឃុំឆ្នាំ២០១៧ ក្នុងភូមិប្រីយ៍១ និងភូមិប្រីយ៍២ ឃុំប្រីយ៍ស្រុកស្រីស្នំ តាមការពិនិត្យលក្ខណៈបច្ចេកទេសលើការកិនបង្ហាប់ដី ប្រវែងទទឹងផ្លូវ ការប្រើប្រាស់ឧបករណ៍គ្រឿងចក្រ និងកម្រាស់នៃការចាក់បំពេញគ្រួសក្រហមលើតួផ្លូវ គឺបានអនុវត្តតាមបទដ្ឋានបច្ចេកទេសដែលមានចែងក្នុងកិច្ចសន្យា៕