ថ្ងៃនេះពូសប្បាយរីករាយខ្លាំងណាស់ ដែលពូបានមកជួបសួរសុខទុក្ខក្មួយៗនៅរោងចក្រ Sabrina Garment Factory ដែលជារោងចក្រកាត់ដេរសម្លៀកបំពាក់ម៉ាកល្បីៗ


ថ្ងៃនេះពូសប្បាយរីករាយខ្លាំងណាស់ ដែលពូបានមកជួបសួរសុខទុក្ខក្មួយៗនៅរោងចក្រ Sabrina Garment Factory ដែលជារោងចក្រកាត់ដេរសម្លៀកបំពាក់ម៉ាកល្បីៗដូចជា Nike សម្រាប់នាំចេញទៅបរទេស។ ហើយខោអាវកីឡាដែលផលិតចេញពីទីនេះ គឺត្រូវបានប្រើប្រាស់ដោយក្រុមកីឡាល្បីៗនៅបរទេសផងដែរ។ ពូពិតជាមានមោទនៈភាពចំពោះក្មួយៗដែលមានស្នាដៃផលិតសម្លៀកបំពាក់ម៉ាកល្បីៗទាំងនេះនៅប្រទេសយើង។ ក្រោយពីក្មួយៗញាំបាយថ្ងៃត្រង់ហើយ គឺក្មួយៗនឹងបានឈប់សម្រាកមួយល្ងាចដែលទទួលបានប្រាក់ឈ្នួលពេញ។

តើក្មួយៗបានត្រៀមខ្លួនទៅបោះឆ្នោតហើយឬនៅ នៅថ្ងៃទី ២៩ កក្កដា ខាងមុខនេះ? សូមកូនក្មួយត្រៀមអត្តសញ្ញាណប័ណ្ណទុកទៅបោះឆ្នោតផង ព្រោះសំខាន់ណាស់។

ដោយសារប្រទេសយើងមានសន្តិភាព ទើបកូនក្មួយមានការងារធ្វើជាប់លាប់ល្អ នឹងមានប្រាក់ចំណូលសមរម្យ។ នៅពេលដែលគណបក្សប្រជាជនឈ្នះឆ្នោត គឺយើងនឹងរៀបចំអោយក្មួយៗបើកប្រាក់ខែ នៅរៀងរាល់ពីរអាទិត្យម្តងៗ គឺបើកនៅរៀងរាល់ថ្ងៃទី ១៥ និងចុងខែបើកម្តងទៀត។

សូមកូនក្មួយបោះឆ្នោតអោយគណបក្សប្រជាជនកម្ពុជា លេខរៀងទី២០ ទាំងអស់គ្នា!