លោកជំទាវ តុង ណារីបានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំពិគ្រោះយោបល់ស្រ្តីនិងកុមារនៅស្រុកសាមគ្គីមានជ័យ


កំពង់ឆ្នាំងៈ លោកជំទាវ តុង ណារី សមាជិកក្រុមប្រឹក្សាខេត្តនិងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់ស្រ្តីនិងកុមារខេត្តកំពង់ឆ្នាំងបានជំរុញអោយអាយអង្គភាពពាក់ព័ន្ធនិងអាជ្ញាធរដែនដីក្នុងស្រុកសាមគ្គីមានជ័យត្រូវផ្សព្វផ្សាយ អប់រំ ដល់ប្រជាពលរដ្ឋធ្វើយ៉ាងណាកាត់បន្ថយអោយបានអំពើហឹង្សាលើស្រ្តី និងកុមារអោយនៅកំរិតទាបបំផុត ។

លោកជំទាវបានជំរុញបែបនេះនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ ក្នុងកិច្ចប្រជុំគ.ក.ស.ក ក្នុងស្រុកសាមគ្គីមានជ័យ ដើម្បីពង្រឹងការងារ នឹងតាមដានកម្មវិធីគម្រោងរបស់ថ្នាក់ស្រុក/ឃុំ ដោយមានការចូលរួមពីអង្គភាពពាក់ព័ន្ធក្នុងស្រុកនិងអាជ្ញាធរឃុំចូលរួមផងដែរ។

លោកជំទាវ តុង ណារី ក៏បានផ្តាំផ្ញើដល់អង្គភាពពាក់ព័ន្ធនិងអាជ្ញាដែនដីត្រូវផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋកុំអោយគាត់ធ្វើចំណាកស្រុកខុស
ច្បាប់ កុំជឿការឃោសនាបោកប្រាស់របស់ជន
អគតិ អោយគាត់ចូលរួមគោរពច្បាប់ចរាចរណ៍ជាពិសេសអោយគាត់អប់រំកូនចៅអោយខិតខំរៀនសូត្រនិងនៅអោយឆ្ងាយពីគ្រឿងញៀននិងអំពើអបាយមុខផ្សេងៗដែលសង្គមស្អប់ខ្ពើមនិង
បើមានជំងឺផ្សេងៗកើតឡើងត្រូវពន្យល់និងរិះរកគ្រប់មធ្យោបាយពន្យល់អោយគាត់ទៅពេទ្យរដ្ឋដែលនៅជិតបំផុត៕