បន្ទាយមានជ័យ ៖ នៅថ្ងៃពុធ៦កើតខែទុតិយាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន សមាជិកអចិន្រ្តៃយ៍គណកម្មាធិការកណ្តាល អ្នកតំណាងរាស្រ្ត ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តបន្ទាយមានជ័យ អមដំណើរដោយក្រុមការងារថ្នាក់ជាតិ ខេត្ត ក្រុង ស្រុក និងមូលដ្ឋាន អញ្ជើញបន្តជួបសំណេះសំណាលជាមួយសមាជិក សមាជិកា មកពីឃុំបន្ទាយនាង បត់ត្រង់ ចំណោម គោកបល្លង្គ័ គយម៉ែង ភ្នំតូច អូរប្រាសាទ រហាត់ទឹក ឬស្សីក្រោក សំបួរ តាឡំ សឿ និងឃុំស្រះរាំង ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យដែលមានអ្នកចូលរួមជិត១៦០០០នាក់ ។
ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានមានមតិសំណេះសំណាលនិងពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់ជាតិនិងបក្សមាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ប្រធានគណបក្ស សម្ដេចអគ្គមហាពញាចក្រីហេង សំរិន ប្រធានរដ្ឋសភា ប្រធានកិត្តិយសគណបក្ស។
ក្នុងឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានបន្ថែមថា : គណបក្សប្រជាជនកម្ពុជាដឹកនាំដោយសម្តេចតេជោហ៊ុនសែនបានរំដោះប្រទេសពីរបបប្រល័យពូជសាសន៍ ការពារថែរក្សាសុខសន្តិភាពរួមរស់រួមសុខរួមទុក្ខជាមួយពលរដ្ឋគ្រប់កាល:ទេស:ដោយបានធ្វើដំណើរយ៉ាងស្វាហាប់អភិវឌ្ឍន៍ប្រទេសជាតិមិនឈប់ឈរដោយបានប្រែក្លាយកម្ពុជាពីវាលពិឃាតសមុទ្រឈាមទឹកភ្នែកមកជាកម្ពុជាអច្ឆរិយៈស្មើមុខស្មើមាត់ជាមួយអន្តរជាតិកៀគរបានការទុកចិត្តពីវិនិយោគទុនបរទេសមកបណ្តាក់ទុនរកស៊ីបង្កើតឱកាសការងារជូនយុវជន កូនក្មួយជាកម្មករ ប្រជាពលរដ្ឋបង្កើនចំណូលសម្រាប់គ្រួសារកាត់បន្ថយបានភាពក្រីក្រឈានទៅប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។
ជាមួយគ្នានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានថ្លែងអំណរគុណនិងដឹងគុណដល់សមាជិក សមាជិកាទាំងអស់នៃគ្រូសារអ្នកមង្គលបុរីដែលបានចូលរួមថែរក្សាគាំទ្រសន្តិភាពជាមួយគណបក្សប្រជាជនកម្ពុជានិងបោះឆ្នោតគាំទ្រគណបក្សប្រជាជនដែលដឹកនាំដោយសម្តេចតេជោហ៊ុន សែន គ្រប់ៗអាណត្តិកន្លងមក ហើយសូមអញ្ជើញទៅបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាបន្តទៀតនៅថ្ងៃទី២៩ ខែកកក្កដា ឆ្នាំ២០១៨ រូបសញ្ញាទេវតាបាចផ្កា នៅលំដាប់លេខរៀងទី២០ ស្រួលចាំ ស្រួលគិត ស្រួលគូស ដើម្បីសម្តេចតេជោហ៊ុន សែន បន្តអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ឱ្យកាន់តែរីកចម្រើនខ្លាំងក្លា “ មានផ្លូវគមនាគមន៍ស្អាត និងអគ្គិសនីប្រើប្រាស់គ្រប់ភូមិមានតំលៃថោក ។