ទឹកជំនន់នៅផ្លូវជាតិលេខ ៤ ត្រង់ចំណុចស្ពានសំរោង បានស្រកផុតស្ពាន និងផ្លូវជាតិទាំងស្រុងហើយ, រថយន្តតូចៗ ធ្វើចរាចរឡើងវិញ


 ស្ថានភាពទឹកជំនន់នៅផ្លូវជាតិលេខ ៤ ត្រង់ចំណុចស្ពានសំរោង ៖

គិតត្រឹមម៉ោង ១០ ព្រឹកថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹកជំនន់នៅផ្លូវជាតិលេខ ៤ ត្រង់ចំណុចស្ពានសំរោង (គម ១១៦) ភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ បានស្រកផុតស្ពាន និងផ្លូវជាតិទាំងស្រុងហើយ ។ អាជ្ញាធរ បានអនុញ្ញាតឱ្យរថយន្តតូចៗ ធ្វើចរាចរឡើងវិញ ។