ឯកឧត្តម ស្បោង សារ៉ាតចុះជូបសំណេះសំណាលជាមួយប្រធានក្រុមបក្ស និងគ្រួសារបក្សនៃគណបក្សឃុំរាប


នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្ដម ស្បោង សារ៉ាត ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង និងជាប្រធានក្រុមការងារគណបក្សស្រុកពារាំងបានបន្តចុះជូបសំណេះសំណាលជាមួយប្រធានក្រុមបក្ស និងគ្រួសារបក្សនៃគណបក្សឃុំរាបសរុប៨៥នាក់ នៅសាខាបក្សភូមិពារាំង ។

ក្នុងឱកាសនោះដែរ ឯ.ឧ ប្រធានបានផ្ដាំផ្ញើអោយសមាជិកសមាជិកាបក្ស ត្រូវចូលរួមបំពេញកាតព្វកិច្ចរបស់ខ្លួន ដោយរៀបចំឯកសារដែលគជបបានកំណត់ហើយអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨អោយបានគ្រប់ៗគ្នាដោយបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំ ការពារសន្តិភាព ស្ថិរភាពនយោបាយ និងបន្តអភិវឌ្ឍន៍ប្រទេសអោយកាន់តែរីកចំរើនបន្ថែមទៀត ។

បន្ទាប់មក ពេលរសៀល​ ឯកឧត្តម ប្រធាន អញ្ជើញចុះសួរសុខទុក្ខ អាជីវករ ប្រកបអាជីវកម្មគ្រប់ប្រភេទនៅផ្សារ ស្នាយពល នៅឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង ។