​​​​អាជ្ញាធរជាតិអប្សរាអនុញ្ញាតច្បាប់ជួសជុលសំណង់ប្រភេទស្រាលចំនួន ១.០៦១ ករណី ក្នុងតំបន់រមណីយដ្ឋានអង្គរ ក្នុងឆ្នាំ២០១៧ និងឆមាសទី១ ឆ្នាំ២០១៨


ក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរា បាននិងកំពុងបំពេញការងារយ៉ាងសស្រាក់សស្រាំក្នុងការចុះផ្សព្វផ្សាយអំពីគោលការណ៍ថែរក្សាបេតិកភណ្ឌ បទដ្ឋានគតិយុត្តិផ្សេងៗស្តីពីការសាងសង់ ការប្រើប្រាស់ដីធ្លី ក្នុងតំបន់រមណីយដ្ឋានអង្គរ និងដោះស្រាយរាល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងរមណីយដ្ឋានអង្គរ និងបានអនុញ្ញាតច្បាប់ជួសជុលសំណង់ស្រាលៗចំនួន ១.០៦១ករណី នៅតំបន់រមណីយដ្ឋានអង្គរ នៅក្នុងឆ្នាំ២០១៧ និងឆមាសទី១ ឆ្នាំ២០១៨។