អភិបាល​រាជធានីភ្នំពេញ​បាន​ដឹកនាំកិច្ចប្រជុំ​ត្រួត​ពិនិត្យ​ការងាររៀបចំកែលម្អប្រឡាយស្ទឹងមានជ័យ


នា​រសៀល​ថ្ងៃ​ពុធ ០៦កើត ខែទុតិយាសាឍ ឆ្នាំ​ច សំរឹទ្ធិ​ស័ក ព.ស.២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី១៨ ខែ​កក្កដា ឆ្នាំ​២០១៨​នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃ​គណៈអភិបាល​រាជធានីភ្នំពេញ​បាន​ដឹកនាំកិច្ចប្រជុំ​ត្រួត​ពិនិត្យ​ការងាររៀបចំកែលម្អប្រឡាយស្ទឹងមានជ័យ ដែលកំពុងទទួលការអបអរសាទរពីសំណាក់បងប្អូនប្រជាពលរដ្ឋទូទៅ ពិសេសគឺបងប្អូនរស់នៅទីតាំងនេះតែម្ដង ព្រោះបានទទួលនូវប្រឡាយស្អាត ផ្លូវល្អ ភ្លើង-ទឹកគ្រប់គ្រាន់ ពិសេសគឺផ្ទះសំបែងត្រឹមត្រូវ។

ឯកឧត្តមអភិបាលបានផ្តាំផ្ញើដល់ជំនាញទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការសាងសង់​ប្រឡាយ​បេតុង​ស្ទឹងមានជ័យនេះឱ្យបាន​ឆាប់រហ័សទាំង​គុណភាព និង​ប្រសិទ្ធភាព​ការអនុវត្ត​ការងារ​៕