ឯកឧត្តមទេសរដ្ឋមន្ត្រី ឆាយ ថន ចុះត្រួតពិនិត្យស្ថានភាពទឹកជំនន់ទឹកភ្លៀងជាក់ស្តែង និងស្ថានភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ នៅតាមតំបន់ភូមិសាស្ត្រមួយចំនួនក្នុងស្រុកសំរោងទង


បន្ទាប់ពីបញ្ចប់ពិធីសំណេះសំណាល នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨នេះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី ឆាយ ថន បានបន្តដំណើរចុះត្រួតពិនិត្យស្ថានភាពទឹកជំនន់ទឹកភ្លៀងជាក់ស្តែង និងស្ថានភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋយើង នៅតាមតំបន់ភូមិសាស្ត្រមួយចំនួនក្នុងស្រុកសំរោងទង និងបានចុះពិនិត្យស្ថានភាពទឹកនៅទំនប់រលាំងជ្រៃ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ឯកឧត្តម សូមថ្លែងអំណរគុណដល់អាជ្ញាធរខេត្ត អាជ្ញាធរមូលដ្ឋាន ដែលបានខិតខំយកចិត្តទុកដាក់ខ្ពស់ តាមដាន ត្រួតពិនិត្យជាប្រចាំអំពីស្ថានភាពទឹកជំនន់ ដើម្បីធានាដោះស្រាយអោយបានរាល់បញ្ហាផលលំបាករបស់ប្រជាពលរដ្ឋ ដែលបណ្តាលមកពីទឹកជំនន់ទឹកភ្លៀងនេះ និងសូមអំពាវអោយបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នជាប្រចាំ ដើម្បីជៀសវាងគ្រោះថ្នាក់ដែលអាចកើតមានឡើងជាយថាហេតុ ។