ឯកឧត្តម ស៊ិន វុទ្ធី ដឹកនាំមន្ត្រីបច្ចេកទេស ចុះពិនិត្យស្ថានភាពទឹកជំនន់នៅក្នុងអាងទឹកត្នោតទេរ


ព្រឹកព្រហស្បតិ៍ ៧កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០១៨ ឯកឧត្តម ស៊ិន វុទ្ធី អគ្គនាយកកិច្ចការរដ្ឋបាល ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីបច្ចេកទេស ចុះពិនិត្យស្ថានភាពទឹកជំនន់នៅក្នុងអាងទឹកត្នោតទេរ ស្ថិតក្នុងស្រុកសំរោង និងអាងទឹកខ្ពបត្របែក ស្ថិតក្នុងស្រុកត្រាំកក់ ខេត្តតាកែវ ។

តាមរយៈការចុះពិនិត្យជាក់ស្តែងរបស់ក្រុមការងារឃើញថា ៖
១. ស្ថានភាពទឹកជំនន់អាងទឹកត្នោតទេរ ៖ ទឹកកំពុងហូរចាក់តាមសំណង់បង្ហៀរទៅកាន់ផ្នែកខាងក្រោម ពុំមានអ្វីគួរឱ្យព្រួយបារម្ភទេ ។
២. ស្ថានភាពទឹកជំនន់អាងទឹកខ្ពបត្របែក ៖ តាមរយៈការបើកទ្វារទឹកទាំង ០៦ មកដល់ពេលនេះ ទឹកបានស្រកចុះវិញជាបណ្តើរៗហើយ ។