មន្ទីរធនធានទឹក និងឧតុនិយមខេត្តសៀមរាប បានចុះអន្តរាគមន៍បូមទឹកសង្គ្រោះដំណាំស្រូវខ្វះទឹករបស់ប្រជាកសិករ


មន្ទីរធនធានទឹក និងឧតុនិយមខេត្តសៀមរាប បានចុះអន្តរាគមន៍បូមទឹកសង្គ្រោះដំណាំស្រូវខ្វះទឹករបស់ប្រជាកសិករនៅក្នុងឃុំតាអាន ស្រុកក្រឡាញ់ ។ ផ្ទៃដីដែលត្រូវអន្តរាគមន៍ មានចំនួនប្រមាណ ២០០ ហិកតា ដោយធ្វើការបូមយកទឹកពីប្រឡាយមេត្រពាំងអំបិល នៃប្រព័ន្ធធារាសាស្ត្រ ស្ពានស្រែង ។