សម្តេចវិបុលសេនាភក្តី សាយ ឈុំ ចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយប្រជាជន


នាល្ងាចថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង ១៧:៣០នាទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយប្រជាជន នៅភូមិ២ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ក្នុងបរិយាកាសសប្បាយរីករាយ និងគោរពរាប់អានយ៉ាងជិតស្និទបំផុត។
សម្តេច បានថ្លែងនូវអំណរសរសើរ ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលបានបញ្ចេញអស់កម្លាំងកាយ ចិត្ត ចូលរួមអនុវត្តកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល និងជាពិសេសយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ ប្រកបដោយលទ្ធផលជាវិជ្ជមាន ធ្វើអោយប្រទេសជាតិមាតុភូមិយើង មានការរីកចម្រើនដូចបច្ចុប្បន្ននេះ។ សម្តេចក៏បានសម្តែងនូវការរីករាយយ៉ាងខ្លាំង ដោយបានដឹងថា សមាជិក សមាជិកា អង្គប្រជុំទាំងអស់ បានទៅចុះឈ្មោះបោះឆ្នោតរួចហើយ។ សម្តេចសំណូមពរ អោយបងប្អូនទាំងអស់ ជួយចលនាប្រជាពលរដ្ឋយើង ដែលមិនទាន់បានទៅចុះឈ្មោះបោះឆ្នោត អោយទៅចុះឈ្មោះបោះឆ្នោត អោយបានគ្រប់ៗគ្នា ដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ ស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា… ។

Samdech Say Chhum 13-9-2016 (5)

Samdech Say Chhum 13-9-2016 (1)

Samdech Say Chhum 13-9-2016 (3)

Samdech Say Chhum 13-9-2016 (4)

Samdech Say Chhum 13-9-2016 (6)

Samdech Say Chhum 13-9-2016 (7)

Samdech Say Chhum 13-9-2016 (8)

Samdech Say Chhum 13-9-2016 (9)

Samdech Say Chhum 13-9-2016 (10)