រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងដាក់បណ្តាញលូប្រអប់មេ


ក្នុងផែនការដោះស្រាយបញ្ហាទឹកលិចនៅភូមិសាស្ត្រខណ្ឌឫស្សីកែវ នៅថ្ងៃទី១៩ខែកក្កដាឆ្នាំ២០១៨ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងដាក់បណ្តាញលូប្រអប់មេ ទំហំ ២ម៉ែត្រគុណ២ម៉ែត្រ ប្រវែង ១០៦០ម ចាប់ពីចុងប្រឡាយបាក់ទូក ទៅភ្ជាប់ប្រឡាយអូរវែង ។