ពិធី​​សម្ពោធ​ដាក់​​ឲ្យ​ប្រើប្រាស់​អាគារ​សិក្សា​១ខ្នង ៥បន្ទប់ នៅ​សាលា​បឋមសិក្សា​គោហ៊េ និង​ផ្ទះ​សំណាក់​គ្រូ​បង្រៀន​១ខ្នង ៣បន្ទប់ នៅ​អនុវិទ្យាល័យ​ព្រែក​កុយ


ខេត្ត​កំពង់​ចាម៖ អាគារ​សិក្សា​១ខ្នង ៥បន្ទប់ នៅ​សាលា​បឋមសិក្សា​គោហ៊េ និង​ផ្ទះ​សំណាក់​គ្រូ​បង្រៀន​១ខ្នង ៣បន្ទប់ នៅ​អនុវិទ្យាល័យ​ព្រែក​កុយ ត្រូវ​បាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​​ដើម្បី​សម្រួល​ដល់​​ការ​លំបាក ​កាត់​បន្ថយ​ការ​ចំណាយ​របស់​គ្រូ​បង្រៀន​​ និង​ដើម្បី​​បំពេញ​តាម​តម្រូវ​ការ​ ខណៈ​​ដែល​ចំនួន​សិស្សានុសិស្ស​​ក៏​មាន​ការ​កើន​ឡើង​គួរ​អោយ​កត់​សម្គាល់ ​។

ពិធី​នេះ បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតី​ភាព ឯកឧត្ដម​បណ្ឌិត​សភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា នា​ថ្ងៃ​ព្រហស្បតិ៍ ៧​កើត ខែ​ទុតិយាសាឍ ឆ្នាំ​ច សំរឹទ្ធិស័ក ព.ស.២៥៦២ នៅ​ឃុំ​ព្រែក​កុយ ស្រុក​កង​មាស ​ខេត្ត​កំពង់​ចាម។ ក្នុង​ឱកាស​នោះ​ឯកឧត្ដម​បណ្ឌិត​សភាចារ្យ ក៏​បាន​ចែក​សៀវភៅ​ភាសា​អង់គ្លេស និង​សម្ភារៈ​សិក្សា​ដល់​សាលា​បឋមសិក្សា​គោ​ហ៊េ​ផង​ដែរ៕