ពិធីវេរប្រគេនព្រះវិហារ និងទៀនព្រះវស្សានៅវត្តពិភទ្ធរង្សី ហៅវត្តចិនដំដែក


នៅថ្ងៃព្រហស្បតិ៍ ៧កើត ខែទុតិយាសាធ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨នេះ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានដឹកនាំគណៈប្រតិភូអញ្ជើញមកវេរប្រគេនព្រះវិហារវត្តពិភទ្ទរង្សី ហៅវត្តចិនដំដែកខាងជើង បន្ទាប់ពីព្រះវិហារនេះត្រូវបានអ្នកជំនាញរបស់ក្រសួងធ្វើការជួសជុលឡើងវិញប្រកបដោយបច្ចេកទេស និងរចនាបថដើមនៃសំណង់ចាស់រួចរាល់ជាស្ថាពរ។
នៅក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្រ្តីក៏បានប្រគេនទៀនព្រះវស្សានិងទេយ្យវត្ថុមួយចំនួនដល់ព្រះគ្រូចៅអធិការវត្តផងដែរ។
សូមជម្រាបផងដែរថាព្រះវិហារវត្តពិភទ្ទរង្សីនេះត្រូវបានកសាងឡើងក្នុងព.ស ២៤៣០ គ.ស ១៨៨៧។