គ្រួសារជនជាតិដើមភាគតិចដែលស្លាប់ និងរងរបួសធ្ងន់ធ្ងរដោយសារគ្រោះថ្នាក់ចរាចរណ៍ ទទួលបានអំណោយមនុស្សធម៌មួយចំនួន ពីសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី


មណ្ឌលគិរីះ រសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្ដម ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខាកាកបាតក្រហមកម្ពុជាខេត្ត និងសមាជិក សមាជិកា បានចូលរួមរំលែកទុក្ខ និង នាំយកអំណោយមនុស្សធម៌មួយចំនួនផ្តល់ជូនគ្រួសារសពដែលរងគ្រោះថ្នាក់ចរាចរណ៍ឈ្មោះលោកស្រី ញើច ខ្វើន អាយុ៤១ឆ្នាំ ជាជនជាតិដើមភាគតិចព្នង និងប្តី រងរបួសធ្ងន់ធ្ងរ បញ្ចូនទៅមន្ទីររាជធានីភ្នំពេញ រស់នៅភូមិពូទ្រូក្រោម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។

អំណោយដែលផ្តល់ជូនគ្រួសារសព រួមមានះ សាខាកាកបាទក្រហមកម្ពុជាខេត្ត ថវិកា៥០ម៉ឺនរៀល រួមទាំងគ្រឿងឧបភោគបរិភោគមួយចំនួន និងថវិកាផ្ទាល់ខ្លួនរបស់ឯកឧត្តមចំនួន២០០$បន្ថែមផងដែរ។

សូមបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងរវាងរថយន្ត និងម៉ូតូ តាមបណ្តោយផ្លូវជាតិលេខ៧៦ ត្រង់ចំណុចផ្លូវបំបែកដាក់ដាំ នៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ បណ្តាលអោយស្រ្តីម្នាក់បានស្លាប់ នៅពេលបញ្ចូនទៅមន្ទីរពេទ្យ ចំណែកប្តី បានរងរបួសបាក់ជើង ត្រូវបញ្ចូនទៅសង្រ្គោះនៅរាជធានីភ្នំពេញ។