ឯកឧត្តមកែវ ពៅព្រមទាំងមន្រ្តីរាជការបាននាំយកទៀនព្រះវស្សាប្រគេនជូនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តទាំងក្នុងឃុំកំពង់ហៅស្រុកកំពង់លែងខេត្តកំពង់ឆ្នាំង


កំពង់ឆ្នាំងៈ នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ឯកឧត្តមកែវ ពៅប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំងព្រមទាំងមន្ត្រីរាជការបាននាំយកនូវទៀនព្រះវស្សាទេយ្យវត្ថុនិងគ្រឿងឧបភោគបរិភោគរួមនិងសម្ភារៈបរិក្ខាព្រមទាំងបច្ច័យមួយចំនួនប្រគេនដល់ព្រះចៅអធិការវត្តដែលកំពុងគង់ចាំព្រះវស្សា អស់កាលត្រីមាសវត្តទាំង៥នៅក្នុងឃុំកំពង់ហៅស្រុកកំពង់លែង។

មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តមកែវ ពៅបានថ្លែងថា៖ក្រោមការដឹកនាំរបស់របស់រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជាប្រមុខ ដោយសារតែនយោបាយឈ្នះឈ្នះរបស់សម្តេចបានធ្វើអោយប្រទេសជាតិមានសុខសន្តិភាពនិងសេ្ថរភាពគ្រប់ទីកន្លែងនិងមានការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យទាំងផ្នែកពុទ្ធចក្រនិងអាណាចក្រនិងបានលើកតម្កើងព្រះពុទ្ធសាសនាជាសាសន៍របស់រដ្ឋដែលប្រជាពលរដ្ឋភាគច្រើននៅទូទាំងប្រទេសគោរពព្រះពុទ្ធសាសនា។

ឯកឧត្តមបានមានប្រសាសន៍បន្តថាទីវត្តអារាមមិនត្រឹមតែបំរើវិស័យព្រះពុទ្ធសាសនាជាទីសក្ការៈបូជារបស់
បងប្អូនប្រជាពលរដ្ឋខ្មែរដែលគោរពព្រះពុទ្ធសាសនាប៉ុណ្ណោះទេគឺជាទីកន្លែងប្រមូលផ្តុំនូវវប្បធម៌ប្រពៃណីនិងជាថ្នាល់សំរាប់បណ្តុះធនធានមនុស្សដែលជាកន្លែងបណ្ណាល័យផ្ទុកនៅអក្សរសាស្រ្តជាតិអរិយធម៌វប្បធម៌ខ្មែរតាំងពីដូនតាមកដូចនេះយើងទាំងអស់គ្នាត្រូវតែថែរក្សាទុកអោយកូនចៅជំនាន់ក្រោយទៅបន្តវេណទៅអនាគត។

ក្នុងឱកាសនោះឯកឧត្តមកែវពៅព្រមទាំងមន្រ្តីរាជការក៏បានប្រគេនព្រះចៅអធិការវត្តទាំង៥វត្តក្នុងមួយៗវត្តទទួលបានទៀនព្រះវស្សា១គូរ,ស្លាដក១កញ្ចប់បច្ច័យ៣០ម៉ឺនរៀលអង្ករ៥០គីឡូក្រាម,ទឹកក្រូច២កេសនិងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត៕