ឯកឧត្តម​ ហ៊ុន​ ម៉ានី អញ្ជើញចុះ​ពិនិត្យ​ស្ថានភាព​ទឹក​ជំនន់​ និ​ងសួរ​សុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​ជំនន់​ទឹក​ភ្លៀង


ឯកឧត្តម​ ហ៊ុន​ ម៉ានី អ្នក​តំណាង​រាស្រ្ត​មណ្ឌល​កំពង់​ស្ពឺ​ អញ្ជើញចុះ​ពិនិត្យ​ស្ថានភាព​ទឹក​ជំនន់​ និ​ងសួរ​សុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​ជំនន់​ទឹក​ភ្លៀង​ ក្នុង​ភូមិសាស្រ្ត​​ស្រុក​ភ្នំស្រួច​​ ខេត្ត​កំពង់​ស្ពឺ។​ លោកសូមចូលរួមសោកស្តាយចំពោះការខូចខាត និងប៉ះពាល់ជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ មិនថាតែនៅខេត្តកំពង់ស្ពឺផ្ទាល់ ឬតាមបណ្តាខេត្តនានាទេ។

ស្ថិតក្នុង​កាលៈ​ទេសៈ​ដែល​កម្ពស់​ទឹក​​កំពុង​តែ​ឡើង​នេះ លោក​សូម​សំណូម​ពរ​ឱ្យ​អាជ្ញាធរ​​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ ដើម្បី​ត្រៀម​ខ្លួន​​គ្រប់​គ្រង​ ក៏ដូច​ជា​បញ្ចៀស​ហានិភ័យ​នានា​ដែល​អាច​បង្កនូវ​ផល​លំបាក​ដល់​បង​ប្អូន​ប្រជាពល​រដ្ឋ​ឱ្យ​អស់​ពី​សមត្ថភាព​។