ឯកឧត្តមប៉ាន ប៊ុនធឿន បានចុះយុទ្ឋនាការឃោសនារកសម្លេងឆ្នោតជូនគណបក្សប្រជាជនកម្ពុជា និងផ្សព្វផ្សាយគោលនយោបាយទាំង១១ចំណុចរបស់គណបក្សប្រជាជនសម្រាប់ការកសាង និងការពារមាតុភូមិឆ្នាំ២០១៨-២០២៣


ថ្ងៃសៅរ៍ ៩កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី២១ខែកក្កដា ឆ្នាំ២០១៨ នៅភូមិចំប៉ីនិង ភូមិអង្គតាម៉ៅ ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
ឯកឧត្តមប៉ាន ប៊ុនធឿនប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំនិងក្រុមយុទ្ធនាការបោះឆ្នោតឃុំ ភូមិ បានចុះយុទ្ឋនាការឃោសនារកសម្លេងឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលកាលបរិច្ឆេទនៃការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ហើយបានផ្សព្វផ្សាយគោលនយោបាយទាំង១១ចំណុចរបស់គណបក្សប្រជាជនសម្រាប់ការកសាង និងការពារមាតុភូមិឆ្នាំ២០១៨-២០២៣ ព្រមទាំងបានបង្រៀនប្រជាពលរដ្ឋអោយគូសសន្លឹកឆ្នោតនិងអំពាវនាវសមាជិកគណៈបក្សទាំងអស់ទៅបោះឆ្នោតជូនគណបក្សប្រជាជនដែលមានរូបសញ្ញាទេវតាបាចផ្កា មានលេខរៀងទី២០ ដោយកុំជឿការឃោសនាសំដៅបង្ទុចបង្អាក់បងប្អូនមិនឲ្យចេញទៅបោះឆ្នោតពីសំណាក់ជនអគតិមួយចំនួន។វត្តមានប្រជាជនបាន ចូលរួមសរុបពីរភូមិប្រមាណ៥០នាក់នៅភូមិចំប៉ី ប្រមាណ៤០នាក់នៅភូមិអង្គតាម៉ៅ ។