អភិបាលខេត្តកណ្តាល អញ្ជើញសម្ពោធដាក់អោយប្រើប្រាស់ជាផាផ្លូវការអាគារសិក្សា១ខ្នង​ មាន​ ៤បន្ទប់​នៅសាលាបឋមសិក្សាដីដុះ​


នាព្រឹកថ្ងៃសៅរ៍ ៩កើត ខែទុតិយាសាឍ ឆ្នាំច​ សំរិទ្ធស័ក​ ព.ស.​ ២៥៦២​ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨​
នៅឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាលមានរៀបចំពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផាផ្លូវការអាគារសិក្សា១ខ្នង​ មាន​ ៤បន្ទប់​នៅសាលាបឋមសិក្សាដីដុះ​ និងផ្លូវបេតុង​ ប្រវែង​ ២០០០ម៉ែត្រ​ ក្រោមអធិបតីភាព ឯកឧត្តម​ ម៉ៅ​ ភិរុណ​ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល​ ដោយមានការចូលរួមពីមន្ត្រីរាជការ​ និងប្រជាពលរដ្ឋ​ ជាង​ ២១០០នាក់។