លោកជំទាវម៉ៅ ម៉ាល័យ កែ​ គឹមយ៉ាន អមដំណើរដោយភរិយាថ្នាក់ដឹកនាំ បានឆ្លៀតចុះសួរសុខទុក្ខបងប្អូនកងទ័ពវរសេនាតូចថ្មើរជើងលេខ៥១៣ នៃកងពលតូចថ្មេីរជេីងលេខ​៥១


បន្ទាយមានជ័យ​ :ថ្ងៃ​សៅរ៍​ ៩កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ពស.២៥៦២ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨
ក្នុងឱកាសបំពេញបេសកកម្មនៅខេត្តបន្ទាយមានជ័យ​ លោកជំទាវម៉ៅ ម៉ាល័យ កែ​ គឹមយ៉ាន ប្រធានសមាគម​នារី​កម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តបន្ទាយមានជ័យ អមដំណើរដោយភរិយាថ្នាក់ដឹកនាំ បានឆ្លៀតចុះសួរសុខទុក្ខបងប្អូនកងទ័ពវរសេនាតូចថ្មើរជើងលេខ៥១៣ នៃកងពលតូចថ្មេីរជេីងលេខ​៥១​ និងពិនិត្យទីតាំងជីកស្រះទឹក​ ជូនក្រុមគ្រួសារកងទ័ពបង្ករ​បង្កើនផល​ និងទស្សនាមើលសួនបន្លែដំណាំរបស់គ្រួសារកងទ័ព។

ក្នុងឱកាសនោះ​ លោកជំទាវ​ ម៉ៅ​ ម៉ាល័យ កែ​ គឹមយ៉ាន​ បានមានមតិសំណេះសំណាលនិងពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់ជាតិនិងបក្សមាន​ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ នាយករដ្ឋមន្រ្តី សម្ដេចអគ្គមហាពញាចក្រីហេង សំរិន ប្រធានរដ្ឋសភា​ និងសម្តេចកត្តិព្រិទ្ធបណ្ឌិតប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ ។

ក្នុងឱកាសនោះដែរ​ លោកជំទាវ ម៉ៅ​ ម៉ាល័យ​ កែ​ គឹមយ៉ាន​ បានបន្តផ្តាំផ្ញើទៅគ្រួសារកងទ័ពឲ្យបន្តខិតខំចិញ្ចឹមមាន់​ ទា​ បង្ក​រ​បង្កើនផល​ ដាំដំណាំរួមផ្សំគ្រប់ប្រភេទបន្ថែមទៀត​ ដើម្បីបំពេញតំរូវការក្នុងអង្គភាពក៏ដូចជាអាចលក់ចេញទៅទីផ្សារ បង្កើនចំណូល លើកស្ទួយជីវភាពគ្រួសារកងទ័ពយើងបានមួយកំរិតផងដែរ។

ជាមួយគ្នានេះ​ សូមបងប្អូនកូនក្មួយអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៩​ ខែកក្កដា​ ឆ្នាំ២០១៨​ ដើម្បីបន្តការអភិវឌ្ឍរីកចម្រើនរបស់យើងជាបន្តទៀត។