លោក រ៉ូហ្វី អូស្មាន និងលោក គង់ វុទ្ធី បានអញ្ជើញឃោសនារកសំលេងឆ្នោត នៅភូមិទួលទទឹង ឃុំកញ្ជរ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់


នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ លោក រ៉ូហ្វី អូស្មាន បេក្ខជនតំណាងរាស្រ្តមណ្ឌលខេត្តពោធិ៍សាត់ និងលោក គង់ វុទ្ធី ប្រធានក្រុមកាងារថ្នាក់កណ្តាលចុះជួយឃុំកញ្ជរ បានអញ្ជើញឃោសនារកសំលេងឆ្នោត នៅភូមិទួលទទឹង ឃុំកញ្ជរ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។ នាឱកាសនោះលោកបានបង្ហាញអំពីសមិទ្ធផលនានាដែលរាជរដ្ឋាភិបាលសម្រេចបានក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។ ដើម្បីរក្សាបានសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍ សូមបងប្អូនអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា លេខរៀងទី២០ លើសន្លឹកឆ្នោត ហើយការបោះឆ្នោតមានតែមួយថ្ងៃគត់គឺថ្ងៃអាទិត្យទី ២៩ ខែកក្កដា ឆ្នាំ២០១៨ ។