លោកជំទាវជូ ប៊ុនអេងបាននាំយកទៀនព្រះវស្សាប្រគេនជូនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តទាំង១០ក្នុងក្រុងកំពង់ឆ្នាំងខេត្តកំពង់ឆ្នាំង


កំពង់ឆ្នាំងៈ នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨លោកជំទាវជូ ប៊ុនអេងសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយក្រុងកំពង់ឆ្នាំងរួមដំណើរដោយលោកជំទាវសឿ សុជាតាឯកឧត្តមហ៊ីណាត លោកយិន សាវ៉េនព្រមទាំងឯកឧត្តមលោកជំទាវលោកលោកស្រីក្រុមការងារថ្នាក់កណ្តាល ខេត្តក្រុងសង្កាត់ទាំង៤ព្រមទាំងពុទ្ធបរស័ទចំណុះជើងវត្តកំពង់អុស សរុបចំនួន២៨៧នាក់បាននាំយកនូវទៀនព្រះវស្សាទេយ្យវត្ថុនិងគ្រឿងឧបភោគបរិភោគរួមនិងសម្ភារៈបរិក្ខាព្រមទាំងបច្ច័យមួយចំនួនប្រគេនដល់ព្រះចៅអធិការវត្តដែលកំពុងគង់ចាំព្រះវស្សា អស់កាលត្រីមាសវត្តទាំង១០នៅក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

មានប្រសាសន៍ក្នុងឱកាសនោះលោកជំទាវជូ ប៊ុនអេងបានថ្លែងថាៈរាជរដ្ឋាភិបាលក្រោមការដឹកនាំសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជាប្រមុខ និងនយោបាយឈ្នះឈ្នះរបស់សម្តេចបានធ្វើអោយប្រទេសជាតិមានសុខសន្តិភាពនិងសេ្ថរភាពគ្រប់ទីកន្លែងនិងមានការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យទាំងផ្នែកពុទ្ធចក្រនិងអាណាចក្រនិងបានលើកតម្កើងព្រះពុទ្ធសាសនាជាសាសន៍របស់រដ្ឋដែលប្រជាពលរដ្ឋភាគច្រើននៅទូទាំងប្រទេសគោរពព្រះពុទ្ធសាសនា។

លោកជំទាវបានមានប្រសាសន៍បន្តថាៈទីវត្តអារាមមិនត្រឹមតែបំរើវិស័យព្រះពុទ្ធសាសនាជាទីសក្ការៈបូជារបស់
បងប្អូនប្រជាពលរដ្ឋខ្មែរដែលគោរពព្រះពុទ្ធសាសនាប៉ុណ្ណោះទេគឺជាទីកន្លែងប្រមូលផ្តុំនូវវប្បធម៌ប្រពៃណីនិងជាថ្នាល់សំរាប់បណ្តុះធនធានមនុស្សដែលជាកន្លែងបណ្ណាល័យផ្ទុកនៅអក្សរសាស្រ្តជាតិអរិយធម៌វប្បធម៌ខ្មែរតាំងពីដូនតាមកដូចនេះយើងទាំងអស់គ្នាត្រូវតែថែរក្សាទុកអោយកូនចៅជំនាន់ក្រោយទៅបន្តវេណទៅអនាគត។

លោកជំទាវក៏បានអំពាវនាវអោយប្រជាពលរដ្ឋទាំងអស់ចូលរួមបំពេញកាតព្វកិច្ចជាពលរដ្ឋហើយត្រៀមឯកសារតាមការកំណត់របស់គ.ជ.បនិងអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនិតិកាលទី៦នៅថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៨ខាងមុខនេះអោយបានគញរប់គ្នា។

លោកយិន សាវ៉េនបានបញ្ជាក់អោយដឹងថាៈក្រុមការងារដឹកនាំដោយលោកជំទាវជូ ប៊ុនអេងបាននាំយកទៀនព្រះវស្សាទេយ្យទានគ្រឿងឧបភោគបរិភោគសំភារៈបរិក្ខានិងបច្ច័យប្រគេនព្រះចៅអធិការចំនួន១០វត្តក្នុងមួយវត្តៗទទួលបានទៀនព្រះវស្សាចំនួនមួយគូរ,សាដក១កញ្ចប់,អង្ករ៥០គីឡូក្រាម,ប្រេងចំនួន៣០លីត្រ,បច្ច័យក្នុងមួយអង្គៗ១០ម៉ឺនរៀល,បច្ច័យកសាងក្នុងមួយៗវត្ត១.២៥០.០០០រៀលព្រមទាំងគ្រឿងឧបភោគបរិភោគនិងសំភារៈបរិក្ខាជាច្រើនទៀតផងដែរ៕