ឯកឧត្តម ឡេង ប៊ុនតេង អញ្ជើញនាំយក ទៀនព្រះវស្សា និងគ្រឿងឧបភោគបរិភោគទៅប្រគេនដល់ព្រះគ្រូចៅអធិការចំនួន ៣វត្ត ក្នុងសង្កាត់ជ្រោយចង្វារ


ដើម្បីចូលរួមក្នុងពិធីបុណ្យចូលព្រះវស្សាដែលជាពិធីបុណ្យប្រពៃណីព្រះពុទ្ធសាសនា ដែលនឹងចូលមកដល់នាពេលដ៏ខ្លីខាងមុខនេះ ឯកឧត្តម ឡេង ប៊ុនតេង ទីប្រឹក្សាសម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងលោក ម៉ៅ ប៊ុនថា ប្រធានក្រុមប្រឹក្សាសង្កាត់ រួមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងារ និងក្រុមប្រឹក្សាសង្កាត់ នារសៀលថ្ងៃចន្ទ១១កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០១៨ អញ្ជើញប្រគេនទៀនព្រះវស្សា និងគ្រឿងឧបភោគបរិភោគដល់ព្រះគ្រូចៅអធិការ វត្តចំនួន ៣រួមមាន៖ វត្តសិរីមង្គលគៀនឃ្លាំង វត្តពោធិយ៉ារាម(ហៅវត្តចាស់) វត្តប្រជុំសាគរ ( វត្តថ្មី) ។ គ្រឿងឧបភោគបរិភោគដែលបានប្រគេនដល់ព្រះគ្រូចៅអធិការទាំង៣វត្តរួមមានទៀនព្រះវស្សាមួយគូរ បច្ច័យ និងគ្រឿងឧបភោគ បរិភោគមួយចំនួនទៀតផងដែរ ៕