ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន និងឯកឧត្ដម សួស គង់ អញ្ជើញពិនិត្យការដ្ឋានសាងសង់ស្ពានបេតុង ជា ជំនួយឥតសំណង របស់សាធារណរដ្ឋប្រជាមានិតចិន


ព្រឹកថ្ងៃអង្គារ ១២ កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.​ ២៥៦២​ ត្រូវនឹងថ្ងៃទី​២៤ ខែកក្កដា​ ឆ្នាំ​២០១៨​ ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ​ រួមដំណើរដោយ ឯកឧត្ដម សួស គង់ រដ្ឋលេខាធិការ ឯកឧត្ដម វ៉ុឺ សំណាង អភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញពិនិត្យការដ្ឋានសាងសង់ស្ពានបេតុង ជា ជំនួយឥតសំណង របស់សាធារណរដ្ឋប្រជាមានិតចិនប្រវែង ១២៥ម ទទឹង ១០ម នៅក្រុងច្បារមនខេត្តកំពង់ស្ពឺ ៕