ឯកឧត្តមព្រឹទ្ធាចារ្យ ប៊ូ ថង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រៀមរៀបចំពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ ឆ្នាំ២០១៨


នាព្រឹកថ្ងៃអង្គារ៍ ១២កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ នេះឯកឧត្តមព្រឹទ្ធាចារ្យ ប៊ូ ថង សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តរតនគិរី បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រៀមរៀបចំពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ ឆ្នាំ២០១៨។

ពិធីនោះដែរមានការចូលរួមពីសំណាក់ ឯកឧត្តម លី ធុជ និងឯកឧត្តម ប៊ូ ឡាំ អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្ត ព្រមទាំងថ្នាក់ដឹកនាំ ឯកឧត្តម លោក ស្រី ប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយស្រុក ឃុំ ផងដែរ។

កិច្ចប្រជុំនេះប្រារព្ធឡើងក្នុងគោលបំណងណែនាំពីផែនការត្រៀមរៀបចំការជួបជុំសមាជិកសមាជិកា និងអ្នកគាំទ្រគណបក្សនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្ត ដើម្បីស្តាប់ការចាក់ផ្សាយបន្តផ្ទាល់នូវសារនយោបាយ និងប្រសាសន៍ររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សក្នុងឱកាសនៃពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាង
រាស្រ្តនីតិកាលទី៦ ឆ្នាំ២០១៨ បន្ទាប់មកនឹងមានការហែរក្បួនឃោសនាតាមទីប្រជុំជនសំខាន់ៗមួយចំនួននៅក្នុងខេត្ត។