ឯកឧត្ដម ស៊ុន ចាន់ថុល ប្រធានគណៈអចិន្ត្រៃយ៍គណៈពង្រឹងស្រុកកោះធំជួបសំណេះសំណាលជាមួយ សមាជិកសមាជិកាគ្រួសារបក្ស នៅឃុំសំពៅពូន


សូមចូលរួមជីវភាពជាមួយយើងខ្ញុំ បោះឆ្នោតគណបក្សប្រជាជនកម្ពុជា លេខរៀងទី២០ ទាំងអស់គ្នា ដើម្បីផ្លូវស្ពានមានការអភិវឌ្ឍកាន់តែប្រសើរ ភ្លើង-ទឹក កាន់តែមានតម្លៃថោក មានទីផ្សារកសិផល បរិស្ថានអនាម័យស្អាត និងសេវាសង្គមកាន់តែសម្បូរបែប

ថ្ងៃអង្គារ ១២កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្ដម ស៊ុន ចាន់ថុល ប្រធានគណៈអចិន្ត្រៃយ៍គណៈពង្រឹងស្រុកកោះធំ បានដឹកនាំក្រុមការងារ ជួបសំណេះសំណាលជាមួយ សមាជិកសមាជិកាគ្រួសារបក្ស នៅឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ដោយមានការចូលរួមពីសមាជិកសមាជិកាគ្រួសារបក្ស ប្រមាណ ១០០០នាក់ និងជិះកង់ ចុះជួបអ្នកផ្សារ តាំមភូមិ តាមទីវត្តអារាមក្នុងឃុំផងដែរ។

ថ្លែងទៅកាន់គ្រួសារ សមាជិក សមាជិកាបក្សនាពេលនោះ ឯកឧត្តមប្រធានគណៈអចិន្ត្រៃយ៍បានមានប្រសាសន៍ថា៖ គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានចក្ខុវិស័យ និងគោលនយោបាយច្បាស់លាស់ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ទឹក ភ្លើង និងសេវាសង្គមនានាជាច្រើនដូចជា មូលនិធិស្ត្រីឆ្លងទន្លេ ជាដើម។

ឯកឧត្ដមប្រធានគណៈអចិន្ត្រៃយ៍បានបន្តថា៖ យោងប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី មន្ត្រីទាំងអស់គឺជាអ្នកបម្រើរបស់ប្រជាពលរដ្ឋ ត្រូវតែរកនីតិវិធី និងដោះស្រាយបញ្ហាប្រចាំថ្ងៃជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។

ជាមួយគ្នានេះផងដែរ ឯកឧត្ដមប្រធានគណៈអចិន្ត្រៃយ៍បានលើកឡើងថា៖ ផ្លូវជាតិមួយចំនួនត្រូវបានពង្រីក និងលើកម្រិតគុណភាពនៅទូទៅទាំងប្រទេស ស្របតាមអាទិភាពនៃផ្លូវនីមួយៗ។ ដោយឡែកនៅក្នុងស្រុកកោះធំនេះ ផ្លូវជាតិលេខ២១ត្រូវបានលើកគុណភាពទៅជាផ្លូវប្រភេទ បេតុងកៅស៊ូ និងផ្លូវតាមភូមិគ្រប់ច្រកល្ហកត្រូវបានកំពុងបន្តសាងសង់ដោយចាក់បេតុង។

បន្ទាប់ពីសំណេះសំណាលជាមួយសមាជិកសមាជិកាគ្រួសារបក្សរួចមក ឯកឧត្ដមប្រធានគណៈអចិន្ត្រៃយ៍គណៈពង្រឹងស្រុកកោះធំ បានចុះជួបសួរសុខទុកបងប្អូនប្រជាពលរដ្ឋ អាជីវករ និងកម្មការនៅផ្សារព្រែកគង ផ្សារកោះទៀវ និងរោងចក្រអរិង ព្រមទាំងបានធ្វើដំណើរដោយជិះកង់ដើម្បីចុះសួរសុខទុក្ខប្រជាពលរតាមផ្ទះនៅឃុំសំពៅពូនទាំងមូលផងដែរ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដមទេសរដ្ឋមន្ត្រីប្រធានគណៈអចិន្ត្រៃយ៍បានជម្រាបជូនប្រជាពលរដ្ឋ អាជីវករ កសិករ កម្មករ និងមន្ត្រីរាជការទាំងអស់ពីផែនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ទឹក អគ្គិសនី ជាដើម នៅស្រុកកោះធំ ជាពិសេសនៅក្នុងឃុំសំពូននេះតែម្ដង គឺធ្វើយ៉ាងណាត្រូវតែមានផ្លូវបេតុងនៅគ្រប់ភូមិ។

ឯកឧត្ដមប្រធានគណៈអចិន្ត្រៃយ៍ បានសំណូមពរឱ្យអ្នកស្រុកកោះធំផ្តល់ឱកាសឱ្យឯកឧត្តមបានបំពេញភារកិច្ចជាបម្រើដើម្បីអភិវឌ្ឍស្រុកកោះធំឱ្យមានផ្លូវស្អាត ទឹកស្អាត ភ្លើងអគ្គិសនីគ្រប់ទីកន្លែងនិងមានតម្លៃថោក ប្ដូរពីផ្លូវដីទៅជាផ្លូវកៅស៊ូ និងផ្លូវបេតុង ទីផ្សារមានបរិស្ថានស្អាត និងសេវាសង្គមនានាជាច្រើនទៀន និងសូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ ដែលមានរូបទេវត្តាបាចផ្កាជាសម្គាល់ ឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះកុំបីខានឡើយ។