ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ​ដឹកនាំក្រុមការងារជួបសំណេះសំណាលជាមួយ​​សមាជិក​​សមាជិកាគ្រួសារបក្ស នៅស្រុកកោះធំ


ខេត្តកណ្តាល៖ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ប្រធានគណៈអចិន្ត្រៃយ៍គណៈពង្រឹងស្រុកកោះធំ បានដឹកនាំក្រុមការងារ ជួបសំណេះ​សំ​ណា​លជាមួយ សមាជិកសមាជិកាគ្រួសារបក្ស នៅឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ដោយមានការចូលរួមពី​សមាជិកសមា​ជិកាគ្រួ​សារបក្ស ប្រមាណ ១ពាន់នាក់ ។នេះយោងតាមក្រសួងសាធារណការនិងដឹកជញ្ជូន នៅថ្ងៃទី២២កក្កដានេះ។

ថ្លែងទៅកាន់គ្រួសារ សមាជិក សមាជិកាបក្សនាពេលនោះឯកឧត្តមស៊ុនចាន់ថុល ប្រធានគណៈអចិន្ត្រៃយ៍បានមានប្រសាសន៍ថា គណ​បក្ស​ប្រជាជនកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា មានចក្ខុវិស័យ និងគោលនយោបាយច្បាស់លាស់ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ទឹក ភ្លើង និងសេ​វាសង្គមនានាជាច្រើនដូចជា មូលនិធិស្ត្រីឆ្លងទន្លេ ជាដើម។

ឯកឧត្តមស៊ុនចាន់ថុលបន្តថា យោងប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី មន្ត្រីទាំងអស់គឺជាអ្នកបម្រើរបស់ប្រជាពលរដ្ឋ ត្រូវតែរកនីតិវិធី និងដោះស្រាយបញ្ហាប្រចាំថ្ងៃជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។ ជាមួយគ្នានេះផងដែរប្រធានគ​ណៈអចិន្ត្រៃ​យ៍​បានលើ​កឡើងថា ផ្លូវជាតិមួយចំនួនត្រូវបានពង្រីក និងលើកម្រិតគុណភាពនៅទូទៅទាំងប្រទេស ស្របតាមអាទិភាពនៃផ្លូវនីមួយៗ។ ដោយឡែកនៅក្នុងស្រុកកោះធំនេះ ផ្លូវជាតិលេខ២១ត្រូវបានលើកគុណភាពទៅជាផ្លូវប្រភេទ បេតុងកៅស៊ូ និងផ្លូវតាមភូមិ​គ្រប់ច្រក​ល្ហកត្រូវបានកំពុងបន្តសាងសង់ដោយចាក់បេតុង។

ឯកឧត្តមស៊ុនចាន់ថុល ប្រធានគណៈអចិន្ត្រៃយ៍បានជម្រាបជូនប្រជាពលរដ្ឋ អាជីវករ កសិករ កម្មករ និងមន្ត្រីរាជការទាំងអស់ពី​ផែនការអភិ​វឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ទឹក អគ្គិសនី ជាដើម នៅស្រុកកោះធំ ជាពិសេសនៅក្នុងឃុំសំពូននេះតែម្ដង គឺធ្វើយ៉ា​ងណាត្​រូវតែមានផ្លូវបេតុងនៅគ្រប់ភូមិ។

ប្រធានគណៈអចិន្ត្រៃយ៍ បានសំណូមពរឱ្យអ្នកស្រុកកោះធំផ្តល់ឱកាសឱ្យឯកឧត្តម​បានបំពេញភារកិច្ចជាបម្រើដើ​ម្បីអភិ​វឌ្ឍស្រុកកោះ​ធំឱ្យមានផ្លូវស្អាត ទឹកស្អាត ភ្លើងអគ្គិសនីគ្រប់ទីកន្លែងនិងមានតម្លៃថោក ប្ដូរពីផ្លូវដីទៅជាផ្លូវកៅស៊ូ និងផ្លូវបេតុង ទីផ្សារមានបរិ​ស្ថាន​ស្អាត និងសេវាសង្គមនានាជាច្រើនទៀន និងសូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ ដែលមានរូប​ទេវត្តាបាចផ្កាជាសម្គាល់ ឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ៕