យុទ្ធនាការសំណេះសំណាល និងចុះឃោសនារកសម្លេងឆ្នោតជូន CPP ពីសហគមន៍ខ្មែរឥស្លាមទូទាំងប្រទេស របស់គណៈចលនាសាសនិកឥស្លាម បានបន្តមកដល់ ស្រុកព្រៃនប់


ព្រះសីហនុ: “ ចាប់តាំងពីថ្ងៃបើកយុទ្ធនាការឃោសនាដំបូង ថ្ងៃទី ៧ ខែកក្កដា រហូតដល់ថ្ងៃទី ២៤ ខែកក្កដា ២០១៨នេះ យុទ្ធនាការឃោសនារកសម្លេងឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ពីសហគមន៍ខ្មែរឥស្លាមទូទាំងប្រទេស ដែលធ្វើឡើងដោយគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា បានជាង ១០០កន្លែង រួច ដែលបានប្រព្រឹត្តទៅដោយរលូន មិនដែលទទួលរងការរិះគន់ ប្តឹងប្តល់ រឺបង្កបាតុភាពណាមួយនាំភាពអសកម្មចំពោះយុទ្ធនាការខាងលើទេ ផ្ទុយទៅវិញ សហគមន៍ខ្មែរឥស្លាមទូទាំងប្រទេស បានទទួលស្វាគមន៍យុទ្ធនាការនេះដោយភាពរាក់ទាក់ និង គាំទ្រដោយឥតងាករេចំពោះគណបក្សប្រជាជនកម្ពុជា ក៏ដូចជាគោលនយោបាយ ទាំង ១១ ខ ដែលបានដាក់ចេញ សម្រាប់នីតិកាលទី៦ ឆ្នាំ ២០១៨-២០២៣នេះ” ។ នេះជាការលើកឡើងរបស់ លោក អូស្មាន ហាស្សាន់ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈចលនាសាសនិកឥស្លាម ក្នុងជំនួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកាគណៈចលនាខេត្តព្រះសីហនុ សកម្មជន និងតំណាងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា នៅភូមិអូរត្រាវ ដែលអញ្ជើញពីបណ្តាភូមិទូទាំងឃុំអណ្តូងថ្ម។

ពិធីសំណេះសំណាលនេះក៏មានវត្តមានពីលោកប្រធានក្រុមប្រឹក្សានិងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ លោក លោកស្រី ជាថ្នាក់ដឹកនាំគណៈចលនាសាសនិកឥស្លាម ផងដែរ។

មានប្រសាសន៍ក្នុងឱកាសនោះដែរ លោក អូស្មាន ហាស្សាន់ បានលើកឡើងថា គណបក្សប្រជាជនកម្ពុជាជាស្នូលនៃការបង្រួបបង្រួមជាតិដែលបានស្វែងរកសន្តិភាពជូនជាតិមានតុភូមិនិងប្រជាជនកម្ពុជាទាំងមូល។ សម្ដេចតេជោហ៊ុនសែន ជាប្រធានគណបក្សប្រជាជនកម្ពុជា និងវីរជនថ្នាក់ដឹកនាំបក្ស ពិតជាមានឆន្ទៈយ៉ាងពិតប្រាកដ បំរើជាតិសាសនាព្រះមហាក្សត្របំរើប្រជាពលរដ្ឋ ចេះគិតគូរពីសុខទុក្ខប្រជាពលរដ្ឋគ្រប់កាលៈទេសៈស្រលាញ់ជាតិសន្តិភាពនិងប្រជាជន។ គណៈបក្សប្រជាជនកម្ពុជាបានដឹកនាំ រំដោះប្រទេសជាតិនិងប្រជាជនឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត ឈាន ទៅរកត្រើយសុខសន្តិភាពស្ថិតស្ថិរនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យដូចបច្ចុប្បន្ននេះ ។

លោកបានអំពាវនាវដល់សាសនិកឥស្លាមទាំងអស់អញ្ចើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នានៅថ្ងៃទី២៩កក្ដដា២០១៨ជូនគណៈបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី២០ក្នុងបញ្ជីបោះឆ្នោត(គជប)ដើម្បីសុខដុមរមនាសាសនាទាំងអស់នៅកម្ពុជានិងផលប្រយោជន៍បន្តការអភិវឌ្ឍប្រទេសជាតិតទៅមុខទៀត។