ឯកឧត្តម សុខឥសាន បានអះអាងថា លោក សម រង្ស៊ីបានដើរខុសផ្លូវនយោបាយ និងធ្វើនយោបាយដើម្បីសង សឹកតែប៉ុណ្ណោះ


ភ្នំពេញ ៖ អ្នកននាំពាក្យគណបក្ស ប្រជាជនកម្ពុជា ឯកឧត្តម សុខឥសាន បានអះអាងថា អតីតមេបក្សប្រឆាំង លោក សម រង្ស៊ីបានដើរខុសផ្លូវនយោបាយ  និងធ្វើនយោបាយដើម្បីសង សឹកតែប៉ុណ្ណោះ។

ឯកឧត្តម សុខ ឥសាន បានឲ្យដឹងនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ តាមប្រព័ន្ធតេឡេក្រាម ថា   បើចង់ធ្វើនយោបាយ អ្នកនយោបាយត្រូវចម្រួចឆន្ទៈ និងឧត្តមគតិស្នហាជាតិ និស្រឡាញ ប្រជាជនជាមុនសិន ។ បើមានឧត្តមគតិដ៏ឧត្តុង្គឧត្តមនេះ ទើបមានគោលនយោបាយត្រឹម ត្រូវបាន ។ បើផ្ទុយពីនេះ  មិនអាចមានគោលនយោបាយត្រឹមត្រូវឡើយ តួយ៉ាងដូចទណ្ឌិត សម រង្សី ដែលមកចូលធ្វើនយោបាយទាំងក្នុងចិត្តចងកំហឹង និងសងសឹក នោះ រកគោល​នយោបាយល្អមិនឃើញទេ ឃើញតែបំផ្លាញសេចក្តីសុខរបស់ប្រទេសជាតិ និងប្រជាជន គ្រប់ពេលវេលា ដែលត្រូវទទួលរងនូវផលវិបាក នៃនយោបាយមិន​ត្រឹមត្រូវរបស់ខ្លួន។

ឯកឧត្តមបន្តថាលទ្ធផលខាងបំផ្លាញជាតិនិងធ្វើឲ្យរាំងស្ទះដល់ការរីកចម្រើន របស់ជាតិ   ។

ធ្វើទុក្ខបុកម្នេញដល់សង្គមកម្ពុជា ចង់ឲ្យអន្តរ៉ាយ ដើម្បីឆ្លៀតឱកាសដាក់កំហុស មកលើ រាជរដ្ឋាភិបាលកម្ពុជា  ។

ឯកឧត្តមក៏បានលើកឡើងថា លោកសម រង្ស៊ី បានអនុវត្តនយោបាយ និងវប្បធ៌មលាបព៌ណ ដើម្បីបំផ្លាញដៃគូប្រកួតនយោបាយ បំភាន់មតិមហាជន ប្រជាជន ។

ព្យាយាមបំផ្លាញវប្បធ៌ម សន្ទនា រហូតបានសម្រេច ទោះបីប្រមុខរាជរដ្ឋាភិបាល កម្ពុជាខិតខំថែរក្សាក៏ដោយ ។

ដល់អស់ ផ្លូវដើរបែរទៅជាលក់ក្បាល ឲ្យបរទេស អនុវត្តផែនការបរ ទេសចង់បំផ្លាញ សមទ្ធិផល សង្គមជាតិនិងសេចក្តីសុខរបស់ប្រជាជនកម្ពុជា ដែលធ្វើឲ្យធ្លាក់ទៅក្នុងអំពើក្បត់ ជាតិ ក្បត់ប្រជាជន ដែលត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ។

ឯកឧត្តមបន្ថែមថា ទោះរត់ភៀសខ្លួនទៅក្រៅប្រទេសហើយ ក្តីក៏នៅបន្តសកម្មភាព យកប្រទេស ជាតិ និងប្រជាជនធ្វើខ្មាំងសត្រូវដដែល ដែលធ្វើឲ្យកាន់តែឯកោពីអារម្មណ៏ របស់ប្រជាជន ។

ដោយសារនយោបាយក្បត់ជាតិ ក្បត់ប្រជាជននេះហើយ បានជះឥទ្ធពលដល់ក្រុ មជន មួយ ចំនួនដែលស្មោះស្ម័គ្រតាមយ៉ាងងងឹតងងល់នោះ វេទនាដល់សព្វថ្ងៃនិងតទៅអនាគតទៀត បា ត់បង់សុភមង្គលក្រុមគ្រួសារ ហើយរងទុក្ខវេទនានៅតែលតោលឯនាយសមុទ្រ គ្មានកោះ ត្រើយ ។

ឯកឧត្តមបានបញ្ជាក់ថា «នេះគឺជាលទ្ធផល នៃនយោបាយមិនត្រឹមត្រូវ របស់អ្នកនយោបាយ លក់ក្បាលឲ្យបរទេស ដើម្បីតែការចងគំនុំ និងសងសឹក ជូនដូនតា ដោយមិនពិចារណា  »៕