បន្ទាប់ពីបានចុះពិនិត្យការលិចលង់ស្រូវខេត្តចំនួនបីរួចមក ឯកឧត្តម យុទ្ធ ភូថង ក៏បានបន្តការចុះពិនិត្យការងារបង្កបង្កើនផលរបស់ខេត្តកែបនៅរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ ដោយផ្តោតជាពិសេសលើការពិសោធន៍ប្រើប្រាស់ពូជ ខា១៥ របស់ CARDI ដោយសហគមន៍ ស្រុកដំណាក់ចង្អើ ដែលប្រជាពលរដ្ឋកំពុងតែយកចិត្តទុកដាក់លើពូជថ្មីនេះ។